ស្រស់ស្អាត​ខ្លាំងណាស់​! ឯកសណ្ឋានសិស្សានុសិស្ស​ ក្នុង​វិទ្យាល័យ​ដាច់​ស្រយាល​មួយ​ ពិតជាមានការខុសប្លែក​ និងស្អាតខ្លាំងណាស់ ថែមទាំង​…(មានរូបភាព)

ទាក់ទង​នឹង​ឯកសណ្ឋានសិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ភាគច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺមាន​ឯកសណ្ឋាន​ខោពណ៌ខៀវ​ និងអាវ​ពណ៌​ស​ សម្រាប់​សិស្ស​ប្រុស​ ចំណែកឯ​សិស្ស​ស្រី​វិញ​ អាវស​ សំពត់​បទខៀវ​ ឬខ្មៅ ដែលនេះគឺមិនរាប់​បញ្ចូលជាមួយ​ឯកសណ្ឋាន​សាលារៀន​ឯកជន​នោះទេ។

ដោយ​ឡែក​ បេី​យេីង​ក្រឡេក​ទៅមើល​វិទ្យាល័យ ដែលមានទីតាំងនៅតំបន់​ដាច់ស្រយាល​​ក្នុង​ខេត្ត​កោះកុង​មួយនេះវិញ​ ដែល​វិទ្យាល័យនេះ​មានឈ្មោះ​ថា​ វិទ្យាល័យ​កោះស្ដេច​ ដោយក្នុងឆ្នាំ២០១៩នេះ វិទ្យាល័យ​មួយ​នេះ​ បានចាប់ផ្តេីម​មានឯកសណ្ឋានរបស់ខ្លួមជាផ្លូវការហេីយ គឺពណ៍ខៀវ ដ៏ស្រស់ស្អាតនេះ។

វិទ្យាល័យ​នេះ​ ត្បិតតែនៅឆ្ងាយដាច់ស្រយាល​ បន្តិចមែន តែចំពោះវិន័យ ការអប់រំ ការបង្រៀន គឺមានការចូលរួមអនុវត្តបានល្អប្រសេីរខ្លាំងណាស់ ទាំងសិស្សានុសិស្ស​ រួមទាំងលោកគ្រូអ្នកគ្រូ ។​ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ខាងក្រោម​នេះ​ដូច​តទៅ​។

For More Videos Amazing