ព្រៃផ្សៃខ្លាំងណាស់! ឪពុក បង្កើត សាហាវឃោរឃៅ បានប្រើអំពើហិង្សាទៅកូនខ្លួនឯង អាយុ៣ឆ្នាំ រហូតដល់ស្លាប់ ព្រោះតែ….

ឪពុកចិត្ដព្រៃផ្សៃត្រូវបាន បងប្អូនគ្រួសារខាងប្រពន្ធបានប្ដឹងទៅសមត្ថកិច្ចនគរបាលខណ្ឌ ជ្រោយចង្វារ អោយធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះ បានវាយធ្វើបាបកូនរបស់ខ្លួនឯងអាយុ ៣ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃម្សិលមិញនេះ ទី១៤ ខែមីនា ឆ្នាំ២០១៩ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុរសចិត្ដតិរិច្ចានរូបនេះ បន្ទាប់ពីខ្លួននឹងប្រពន្ធរបស់ខ្លួន នាំសពរបស់កូនទៅបូជា និងធ្វើបុណ្យនៅវត្ដវ៉ារិន្ទ ហៅវត្តព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ណៃ រិទ្ធី អាយុ២២ឆ្នាំ ស្នាក់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖”ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺផង ហើយការឃាត់ខ្លួន បុរសជាឪពុកដោយសារតែគាត់បាន ប្រើហិង្សារមកលើកុមារស្របពេលមានជំងឺ ដោយហិង្សានេះមិនបណ្តាល អោយស្លាប់ភ្លាមៗនោះទេ ប៉ុន្តែបានស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ គន្ធបុប្ផា។”

បើតាមសម្ដីរបស់នារីត្រូវជាម្ដាយ ក្មេងប្រុសដែលបានស្លាប់ មានឈ្មោះ ស្រេង សុភ័ក្រ អាយុ ២៨ បានប្រាប់ឱ្យដឹងថា៖”កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួនឈឺប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ទី១៣ ខែមីនា ឆ្នាំ ២០១៩ កូនប្រុសក៏បានសន្លប់ ហើយខ្លួនក៏បាននាំទៅ សង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយត្រូវគ្រូពេទ្យឲ្យដឹងថា កូនមានជំងឺសួតរលាកបំពង់ក និងមានបញ្ហាខួរក្បាល។

នៅពេលសម្រាកពេទ្យ រហូតដល់ម៉ោង១១យប់ ក៏បានដាច់ខ្យល់ស្លាប់ និងបាននាំទៅបូជានៅ វត្តវ៉ារិន្ទហៅវត្តព្រែកលៀប ដោយសារតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាមជាំ ក៏បានប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង។ ស្ត្រីរូបនេះនៅមានចិត្តស្រលាញ់ប្តី មានចេតនាលាក់លៀម អំពើហិង្សារបស់ប្តីមកលើកូន ដែលធ្វើទារុណកម្ម និងស្លាកស្នាមពេញខ្លួន។”

ប៉ុន្ដែចំពោះរឿងមួយនេះ បើទោះបីនារីជាប្រពន្ធចង់លាក់បាំងក៏ដោយ ក៏ត្រូវបានខាងបងប្អូនសាច់ញាតិ ម្ដាយក្មេងជនរងគ្រោះ បានប្ដឹងទៅសមត្ថកិច្ច ហើយថែមទាំងប្រាប់ឱ្យដឹងថា៖”កន្លងមក បុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួនឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថាតែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៏បាន
ប្រើហិង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ផងដែរ”៕

For More Videos Amazing