អុញនោះ​! ក្រោយពី​មានការ​ចោទប្រកាន់​ចំពោះ​ធនាគារ​ ABA ចំពោះ​ក្រដាសប្រាក់​ក្លែងក្លាយ​ ពេលនេះ​ខាង​ធនាគារ​បានចេញ​មុខ​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ តាមពិត​គឺ…

កាលពីពេល​ថ្មីៗ​នេះ​ មានព័ត៌មាន​មួយ​ចំនួន​ បានធ្វេីការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយបានលេីកឡេីង​ថា​ មាន​អតិថិជន​មួយ​ចំនួន​ បានដកក្រដាសប្រាក់ចេញ​ពី​ម៉ាស៊ីន​ ATM របស់​ធនាគារ​ ABA ជួប​នូវ​ក្រដាសប្រាក់ក្លែងក្លាយ​។ ក្នុង​នោះដែរ​ ខាង​ធនាគារ​ ABA ក៏បានចុះ​ធ្វើ​ការ​សុឺប​អង្កេត​ភ្លាម​ៗ ដោយរកឃេីញថា​ វាមិនមែនជាការ​ពិតនោះឡេីយ​ ជា​មួយ​គ្នា​នេះ​ដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​ធនាគារ​ ABA បានធ្វើ​ការ​បកស្រាយ​ ដោយមានការ​រៀប​រាប់​លំអិត​យ៉ាង​ដូច្នេះ​ថា​៖​

អតិថិជន និងបងប្អូនអ្នកគាំទ្រ​ ធនាគារ ABA ជាទីគោរព!
កាលពីថ្ងៃទី13 ខែមីនា ថ្មីៗនេះ យើងខ្ញុំបានឃើញសារ​ ក្នុង Facebook មួយដែលបង្ហោះដោយឈ្មោះ Sokunthea Ly ជំនួសមិត្តរួមការងារ​ របស់ខ្លួនឈ្មោះ Thou Ratha និង Sophea Phanut ដោយបានអះអាងថា​ ពួកគេបានដកប្រាក់ពីទូ ATM របស់ ABA ចំក្រដាសប្រាក់​ ដែលមានពាក្យ COPY​ ។ Thou Ratha និង Sophea បានដកប្រាក់ពីទូ ATM នៅយប់ថ្ងៃទី12 ខែមីនា ឆ្នាំ2019។

ទឹកប្រាក់សរុប​ ដែលពួកគាត់​ បានដក មានក្រដាសប្រាក់ 100​ ដុល្លារចំនួន 1សន្លឹក និងក្រដាសប្រាក់ 10ដុល្លារចំនួន 3សន្លឹក។ លុះដល់ថ្ងៃបន្ទាប់(13 មីនា) Thou Ratha មើលឃើញថា ក្រដាសប្រាក់នោះ មានពាក្យ COPY ចំណែកឯក្រដាសប្រាក់ 10ដុល្លារ 3សន្លឹករបស់ Sophea Phanut ឃើញ​ 2សន្លឹកមានពាក្យ “លុយសែន” និង ពាក្យ COPY ដូចមានបង្ហាញ​ ក្នុងរូបភាពខាងក្រោម។

ភ្លាមៗ ក្រោយពីបានឃើញសារនេះ ក្រុមការងារ​ ពាក់ព័ន្ធរបស់ធនាគារ បានធ្វើការស៊ើបអង្កេត​ យ៉ាងហ្មត់ចត់។ នៅថ្ងៃនេះ យើងខ្ញុំបានជួបជាមួយ Sokunthea Ly, Thou Ratha និង Sophea Phanut ហើយបានបង្ហាញលទ្ធផល​ នៃការស៊ើបអង្កេតនោះ។ ក្នុងពេលជួបជាមួយពួកគាត់ យើងខ្ញុំបានបង្ហាញ​ លេខមាលា​ (serial numbers) ក្រដាសប្រាក់​ របស់ធនាគារ

ដែលបានដាក់ចូលម៉ាស៊ីន ATM ព្រមទាំងបង្ហាញវីដេអូ​ ពេលដែលអតិថិជន​ កំពុងដកប្រាក់ពី ATM របស់យើងខ្ញុំ។ ក្នុងកំណត់ត្រារបស់យើងខ្ញុំ មិនមានលេខមាលា​ ក្រដាសប្រាក់ដែលអតិថិជន​ ចោទប្រកាន់នោះឡើយ។ វីដេអូពីកាមេរ៉ាសុវត្ថិភាព​ បានបង្ហាញថា ក្រដាសប្រាក់ទាំងអស់​ របស់យើងខ្ញុំ ជាក្រដាសប្រាក់ពិត ដោយគ្មានសន្លឹកណាមួយ​ មានពាក្យថា “លុយសែន” ឬ ពាក្យ COPY សោះឡើយ។

ផ្អែកតាមវីដេអូនេះ យើងឃើញថា អតិថិជនបានធ្វើការពិនិត្យពិច័យ​ ទាំងផ្នែកសងខាងនៃក្រដាសប្រាក់ 100ដុល្លារនោះយ៉ាងល្អិតល្អន់បំផុត។ ពេលពិនិត្យ​ មិនឃើញមានសញ្ញាថាក្លែងក្លាយ ទើបគាត់ដាក់ចូល​ ក្នុងកាបូបរបស់ខ្លួន។ អតិថិជនម្នាក់ទៀត ក៏បានធ្វើការពិនិត្យមើល​ រូបរាងនៃក្រដាកប្រាក់ 10ដុល្លារ ម្ដងមួយសន្លឹកៗ ជាពិសេស គាត់បានយកម្រាមដៃ​ ច្បូតលើផ្ទៃទឹកថ្នាំគ្រើម ដែលបង្ហាញថា​ ជាក្រដាសប្រាក់ពិត។ ក្រោយពីពិនិត្យឃើញថា​ មិនមានបញ្ហាក្លែងក្លាយនោះ ទើបគាត់ដាក់ប្រាក់​ ចូលក្នុងកាបូបរបស់ខ្លួនដែរ។

ជាលទ្ធផល ក្រោយពីបានឃើញភ័ស្តុតាងច្បាស់លាស់ អតិថិជន​ ព្រមទទួលស្គាល់ការពិត ហើយធ្វើការសុំទោសធនាគារ ABA ជាលាយលក្ខណ៍អក្សរ​ ដូចខាងក្រោម សម្រាប់ការចោទប្រកាន់​ ដោយគ្មានមូលដ្ឋានរបស់ពួកគាត់។យើងខ្ញុំ សូមរំលឹកជាថ្មីទៀតថា រាល់ការផ្សព្វផ្សាយនានាតាមអនឡាញ ដែលចោទថាធនាគារ ABA មានចែកចាយ ឬប្រើប្រាស់​ ក្រដាសប្រាក់ក្លែងក្លាយ គឺជារឿងមួលបង្កាច់សុទ្ធសាធ មិនមានការពិតឡើយ។ យើងខ្ញុំជឿជាក់ថា ការមួលបង្កាច់នេះ គឺជាផែនការទុច្ចរិត។

យើងខ្ញុំក៏សូមរំលឹក​ ដល់អតិថិជនផងដែរថា រាល់បញ្ហានានា​ ដែលមានការសង្ស័យ ឬមិនច្បាស់លាស់ សូមទាក់ទងមកធនាគារ​ ជាមុនសិន មុនធ្វើការបង្ហោះសារ​ តាមអនឡាញ។ បើមិនដូច្នេះទេ យើងខ្ញុំចាត់ទុកថា ការផ្សព្វផ្សាយនោះ គឺជាទង្វើមានចេតនា​ បង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ ហើយយើងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់។​ សូមអរគុណ!

For More Videos Amazing