ញាក់សាច់​! ក្រោយពី​បានឃេីញនូវ​ពាន​រង្វាន់​ជាច្រើន​របស់​កីឡាករ​កាយវប្បកម្ម​ ដែលខិតខំដណ្តេីមយកបាន​ទាំង​លំបាក​ ជូន​ជាតិ​…(មានវីដេអូ​)

ក្រោយពីផ្ទុះរឿងរ៉ាវ កីឡាករកាយវប្បកម្ម​ សំបូរ​ សុភណ្ឌ​ ដែលបានឈ្នះពានរង្វាន់ មេដៃមាសលំដាប់ថ្នាក់ពិភពលោក ដោយមានការអញ្ញើញចូលរួមពីកីឡាករ​ ចំនួន ៥១ប្រទេស មានចំនួនជាង ៣០០នាក់ ប៉ុន្ដែទទួលបានប្រាក់រង្វាន់ ត្រឹមតែ​ ២០លានរៀល មិនមែនបាន​ ១២០លានរៀល ដូចអនុក្រឹតបានចុះនោះឡើយ។

លោក​ សំបូរ​ សុភណ្ឌ​ រួម​ជាមួយ​បងប្អូន​ត្រកូល​សំបូរ​ទាំង​ ៣រូប​ សុទ្ធ​សឹង​តែជា​ម្ចាស់​ជ័យលាភី​កីឡាករ​កាយវប្បកម្ម​ពិភពលោក​ បានសម្តែង​នូវ​អារម្មណ៍​អាក់អន់​ស្រពន់​ចិត្ត​ជាខ្លាំង​ ដែល​ខាង​ក្រសួង​មិនបាន​យក​ចិត្ត​ទុកដាក់​ និងដោះស្រាយចំពោះ​ករណីនេះ​ ទេីប​ពួកគាត់​ក៏បានសម្រេចចិត្តទាំងការឈឺចាប់​ ដោយមិនបន្តការប្រកួត​កីឡាករ​កាយវប្បកម្ម​តំណាង​ជាតិ​ ជាបន្តទៀត​នោះទេ។

ជាមួយគ្នា​នេះដែរ​ មកដល់​ពេលនេះ​ បងប្អូន​ត្រកូល​សំបូរ​ទាំង​ ៣រូប​ បានវិលត្រលប់​ទៅកាន់ស្រុកកំណេីតនៅខេត្តបាត់​ដំបង​វិញ​ហេីយ​ ហេីយពួកគាត់​ក៏មានបំណងនឹង​ទៅធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃផងដែរ​ ព្រោះតែ​បញ្ហាជីវភាព​ ទេីប​តម្រូវ​ឲ្យ​ពួក​គាត់​ចាក់​ឆ្ងាយ​ពី​ប្រទេសកំណេីតរបស់ខ្លួនបែបនេះ។

ដោយឡែក​នៅ​ថ្ងៃនេះ​ដែរ​ លោក​ សុវណ្ណ​ រិទ្ធី​ អគ្គនាយក​សារព័ត៌មាន​ TVFB​ រួម​ជាមួយ​ក្រុម​ការងារ​ ក៏បានចុះទៅជួបដល់​កីឡាករ​កាយវប្បកម្ម​ត្រកូល​សំបូរ​នៅឯស្រុកកំណេីត​ ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ​ ដោយបាន​ពាំនាំ​នូវ​ថវិកា​ចំនួន​ ២០០០ដុល្លារ​របស់​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ថែមទាំង​បាន​ទទួលទានបាយ​ជុំគ្នាយ៉ាង​ជិត​ស្និត​ទៀតផង​។

ក្នុង​ឱកាស​នេះ​ កីឡាករកាយវប្បកម្ម​ ក៏បានបង្ហាញពានរង្វាន់ និងមេដាយជាច្រេីន ដែលពួកគេបានខិតខំប្រឹងប្រែងដណ្តើម យ៉ាងលំបាក យកមកជូនជាតិមាតុភូមិ​ បង្ហាញ​ជូន​មហាជន​ខ្មែរ​បាន​ទស្សនា​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវវីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing