សូ​ ដានីតា​ ប្រកាសប្រើប្រាស់ជីវិត​ រស់នៅបែបកម្មករ​ ប្រមូលសំរាម​រយៈពេល​ ១ថ្ងៃ​ ប្រសិនបេីបងប្អូន​គាំទ្រ​ ដោយ​គោលបំណង​របស់​នាង​គឺ…

មួយ​រយៈពេល​ថ្មីៗ​នេះ​ មជ្ឈដ្ឋាន​មហាជន​ជាច្រើន​កំពុង​តែមានការ​ចាប់អារម្មណ៍​ជាខ្លាំង​ចំពោះ​បញ្ហា​សំរាម​ ក៏ព្រោះតែ​ប្រទេស​កម្ពុជា​យើង​ នៅមិនទាន់​មានការ​យល់ដឹង​ច្បាស់​លាស់​ និងមិនទាន់​មានការ​សហការ​ចូលរួម​ការពារ​ចំពោះ​ការ​បោះចោល​សំរាម​ និង​រក្សា​ទុក​សំរាម​ឲ្យ​មានភាពត្រឹមត្រូវនោះទេ។

បេីសិនជាសង្គមមួយ​ មានអ្នក​ចោល​សំរាម​ ច្រេីនជាអ្នកប្រមូលនោះ​ វានឹងទៅជាយ៉ាងណា​ ប្រាកដណាស់​ វានឹងធ្វេីឲ្យមានផល​ប៉ះពាល់ដល់​បរិស្ថាន​ ជា​ពិសេស​ចំពោះ​សុខភាព​តែម្តង​ ចំណែកឯ​បងប្អូន​ដែល​ពួក​គាត់​ជា​បុគ្គលិក​ប្រមូលសំរាម​វិញ​ នឹងទទួលរងនូវភាព​លំបាក​ និងការហត់នឿយជាខ្លាំង​ គ្មានពេល​សំរាក​នោះទេ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ​ដែរ​ អ្នក​នាង​ សូ​ ដានីតា​ តារា​សម្ដែង​ជេីងចាស់​ដ៏មាន​ឈ្មោះ​ល្បី​មួយរូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្តែងនូវ​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​ពួកគាត់​ជាខ្លាំង​ ទេីបរូបនាងក៏បាន​ប្រកាស​តាម​រយៈ​គណនី​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការលេីកឡេីងយ៉ាង​ដូច្នេះ​ថា​៖

«បើនាងខ្ញុំ សូ ដានីតា ប្រើប្រាស់ជីវិត​ រស់នៅមួយថ្ងៃរបស់នាងខ្ញុំ​ ទៅរស់នៅបែបកម្មករ​ ប្រមូលសំរាម ដើម្បីចង់ដឹង និងបង្ហាញអំពីភាពលំបាក​ នៃសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ តើបងប្អូនគាំទ្រទេ?»ក្នុង​នោះដែរ​ មហាជន​ជាច្រើន​ បានមានការ​គាំទ្រ​ និង​មានការ​កោតសរសើរ​ដល់ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ របស់​អ្នក​នាង​ សូ​ ដានីតា​ ចំពោះ​ការលះបង់មួយនេះ។

For More Videos Amazing