លោក​ Jack Ma បេីដាក់លុយ​ និង​ចេក​ នៅ​ពី​មុខ​ស្វា​ ប្រាកដ​ណាស់​ វានឹងរេីសយកចេកហេីយ​ តែបេីមនុស្សយេីងវិញ​ ចំពោះ​លុយ​ និង​សុខភាព​ មនុស្ស​ភាគច្រើន​នឹងរេីសយក…

មនុស្ស​យេីង​ម្នាក់​ៗ​ ដែលកេីតមកនេះ​ គឺសុទ្ធតែ​ធ្វេីការ​ដេីម្បី​រកលុយ​ មូលហេតុ​នេះហេីយ​ ទេីប​មានមនុស្សមួយចំនួន​ បានសុខចិត្ត​ចាកចេញ​ពី​ផ្ទះ​ ពីគ្រួសារ​ ពី​សាច់ញាតិ​បងប្អូន​ ជាពិសេស​ឪពុកម្ដាយ​ ទៅធ្វើ​ការ​នៅកន្លែងឆ្ងាយ​ ហេីយ​មួយចំនួន​ទៀត​ សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេស​ ដែល​សូម្បី​តែ​និយាយ​ក៏ស្តាប់គ្នាមិនបាន​ និយាយរកគ្នាក៏មិនយល់ ចង់ទៅណាក៏មិនស្គាល់ផ្លូវ​ ចង់​ញាំ​ុអីក៏ពិបាក​ទៀត​នោះ។

ដោយឡែក​ បេីយេីង​ក្រឡេក​មកមេីល​ពីប្រធានបទខាងលេីនេះវិញ​ ចំពោះ​សត្វ​ស្វា​ ប្រសិនជាយេីង​ដាក់​លុយ​ និងដាក់ចេកនៅពីមុខវា​ ប្រាកដ​ណាស់​ វានឹងរេីសយកចេកជាមិនខាន​ ព្រោះ​វាមិនដឹងឡេីយថា​ លុយអាចយកទៅទិញ​ចេកបានយ៉ាងច្រេីននោះទេ​ ។ តែចំណែក​ឯមនុស្សយេីងវិញ​

ចំពោះ​លុយ​ និង​សុខភាព​ មនុស្ស​ភាគច្រើន​នឹងរេីសយកលុយជាមិនខាន​ ព្រោះមនុស្សជាច្រើនមិនដឹងថា​ សុខភាពអាចនាំមកនូវប្រាក់ និងសុភមង្គលច្រើនជាងនេះទេ​ ហេីយ​ក៏គ្មាន​អ្វីដែល​មានតម្លៃ​ជាង​សុខភាព​នោះដែរ។ ជាក់ស្តែង​ អ្នកដែលមានលុយច្រេីន​ មិន​ប្រាកដ​ថា​ អាចរស់នៅបាន​យូរជាង​អ្នកដែល​មានសុខភាពល្អនោះទេ។

សរុប​មកវិញ​ អ្នក​អាច​រង់ចាំ​លុយបាន​ ប៉ុន្តែ​សុខភាព​មិននៅរងចាំអ្នកនោះទេ ដូច្នេះ​បេីទោះបីជា​អ្នក​រវល់ចំពោះការងាររកលុយយ៉ាងណាក៏ដោយ​ ក៏មិនត្រូវ​ភ្លេចពី​សុខភាព​នោះដែរ​​ ចំពោះ​ស្វាដែលរើសយកចេក តាមពិតទៅ​ វាអាចឆ្លាតជាងមនុស្ស​ ព្រោះវាអាចមានសុខភាពល្អដោយសារសុីផ្លែចេក ។

For More Videos Amazing