លោក​ ពាក់​ មី​ ដេកមិនលក់​ បក់មិនល្ហេីយ​ និងមិនអស់​ចិត្ត​ទាល់​តែ​សោះ​ ហើយលោកចោទសួរបងប្អូនថា​…(មានវីដេអូ​)

លោក​ ពាក់​ មី​ តារា​កំប្លែង​ដ៏ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​ ហេីយក៏ជាអ្នក​និពន្ធ​ និងដឹងនាំមួយរូបដែលទទួលបាននូវ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​សម្បើម​ពី​មជ្ឈដ្ឋាន​មហាជន​ មិន​តែប៉ុណ្ណោះ​ លោកក៏ជាតារា​ចម្រៀង​មួយ​រូប​ ក្នុង​ផលិតកម្ម​ថោន​ ដែលមាន​បទចម្រៀង​ជាច្រើន​ សម្រាប់​កំដរ​អារម្មណ៍​ទស្សនិកជន​ផង​ដែរ​។

ដោយឡែក​នៅមុននេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ ពាក់​ មី​ បាន​បង្ហោះ​ជាវីដេអូ​ ដោយបាន​បង្ហាញ​ពី​អារម្មណ៍​ងឿងឆ្ងល់​ជាខ្លាំង​ រហូតដល់ថ្នាក់​ដេកមិនលក់​ បក់មិនល្ហេីយ​ និងមិនអស់​ចិត្ត​ទាល់​តែ​សោះ​ អំពី​រឿង​ដេីមអំពៅ​ ហេតុ​អ្វី​បានជា​ដេីម​អំពៅ​ដាំក្នុងដី​សោះ​ ម្តេចក៏​មាន​ជាតិ​ស្ករ​ និងទឹក​យ៉ាង​ដូច្នេះ​។

ទាក់ទង​នឹង​ចំងល់មួយនេះ​ លោកក៏បាន​សុំអោយ​ប្រិយមិត្ត​ ក៏​ដូចជា​មហាជន​ដែលយលដឹងអំពីរឿងនេះ​ មេត្តា​ជួយ​ប្រាប់​ និង​ជួយ​ធ្វើ​ការ​ចែករំលែកដល់លោក​ឲ្យ​បានដឹងផង​ ព្រោះ​លោក​ពិតជា​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​។ ដោយ​ឡែក​ ចំពោះ​សំនួរមួយនេះ​ ក៏មាន​បុរសម្នាក់​ បាន​បញ្ចេញ​ជាមតិ​យោបល់​ថា៖​

«គ្រប់រុក្ខជាតិ​ទាំងអស់​ សុទ្ធតែផលិតអាហារ​ (ជាទម្រង់ស្ករ)​តាមដំណើរ​ រស្មីសំយោគ គ្រាន់តែរុក្ខជាតិខ្លះ​ ផលិតតិច ខ្លះផលិតច្រើន មុនផលិតបានជាស្ករ​ វាត្រូវការ កាបូនឌីអុកស៊ីត​(CO2)​ មានក្នុងបរិយាកាស ទឹក​ (H2O)​ យើងស្រោចរួច​រុក្ខជាតិស្រូបតាមរយ:ដី និងពន្លឺព្រះអាទិត្យ ហើយផលិតផលទទួលបានគឺ ស្ក​រ​ (C6H12O6)​ និងអុកស៊ីសែន(O2)
សមីការតាងប្រតិកម្មនៃរស្មីសំយោគ​ CO2+H2O+ពន្លឺព្រះអាទិត្យ>C6H12O6+O2»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing