ស្គាល់ទេ អីលូវបានជុំគ្នាហើយ! ទីបំផុតក្រុមចោរប្លន់ ហាងអុីនធឺណេត ដ៍ប្រហើន ពេលនេះត្រូវបានសមត្ថកិច្ចចាប់បានហើយ….(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីក្រុមចោរប្រដាប់ដោយអាវុធ មានគ្នាពីរនាក់ជិះម៉ូតូម៉ាក Bit បានធ្វើសកម្មភាពពេលព្រឹកព្រលឹម ដែលបានប្លន់នៅកន្លែង អុីនធើណេតមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះដែរ តាមប្រភពបានប្រាប់ឲដឹងថា៖

“នេះជាសកម្មភាពក្រុុម ចោរប្លន់យ៉ាងព្រហើន ដែលតែងតែដើរប្លន់តាមកន្លែងដូរលុយវិង ទ្រូម៉ានី នឹងអិនធើណេត ព្រមទាំងប្រជាជនធ្វើដំណើរតាមផ្លូវ។ រូបភាពខាងក្រោមនេះកើតហេតុកាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីព្រឹក មាន ក្រុមចោរប្លន់២នាក់ជិះម៉ូតូម៉ាក Bit ពាក់ស្លាកលេខ1GR-6847 បានធ្វើសកម្មភាពប្លន់ នៅកន្លែងអិនធើណេតមួយកន្លែង សូមបងប្អូនមេត្តាជួយស៊ែរ ដើម្បីអោយសមត្ថកិច្ចចាប់ ខ្លួនជនល្មើសនេះអោយបានផង។”

ដោយឡែកក្នុងថ្ងៃនេះ យោងតាមប្រភពគេហទំព័រផេក P1 ពេលរាត្រី បានប្រាប់អោយដឹងថា៖”ក្រុមចោរប្លន់ប្រដាប់អាវុធប្រុសស្រី០៥នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួល ទោសតាមផ្លូវច្បាប់កាលពីព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយបញ្ចប់និតិវិធី”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing