កីឡាករ​ សំបូរ​ សុភណ្ឌ​ បានទម្លាយ​វីដេអូ​ ពេលដែលចេញទៅប្រកួត​កីឡា​កាយ​វប្បកម្ម​នៅប្រទេសថៃ​ ក្នុង​ចំណាត់​ថ្នាក់​លេខ​១​…(មានវីដេអូ​)

ដូចដែរ​ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ​អំពី​ព័ត៌មាន​ទាក់ទង​នឹង​កីឡា​កាយវប្បកម្ម ដែលកាលពី​ពេលថ្មីៗនេះ​ កីឡាករ​លោក​ សំបូរ​ សុភណ្ឌ​ បានចេញទៅប្រកួត​កីឡា​កាយ​វប្បកម្ម​នៅប្រទេសថៃ​ ដោយទទួលបាននូវចំណាត់ថ្នាក់លេខ​១​ នៅទូទាំង​ពិភពលោក​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ ទទួល​បាន​ប្រាក់​រង្វាន់​ត្រឹមតែ​ ២០លានរៀល​ទៅវិញ​ ដែលខុសពីរាល់ឆ្នាំ​ បានដល់ទៅ​ ១២០លាន​រៀល​។

ក្នុង​នោះដែរ​ លោក​ សំបូរ​ សុភណ្ឌ​ បានព្យាយាម​តវ៉ា​ទៅកាន់​ខាងក្រសួង​ និងបាន​សំណូមពរ​ឲ្យ​មានការ​ជួយ​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផងដែរ​ ប៉ុន្តែ​មកដល់ពេលនេះ​ អ្វីៗគ្រប់យ៉ាង​ហាក់បី​ជា​មិនមានការ​ផ្លាស់ប្តូរ​ ទេីបធ្វេីឲ្យ​រូប​លោក​ ជាមួយ​នឹង​បងប្អូនទាំង​ ៣រូប​ ក៏បានសម្រេចចិត្ត​ចាក​ចេញ​ពី​វិស័យ​កីឡា​នេះ​តែម្តង។

ដោយឡែក​ នៅមុននេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​របស់​លោក​ សំបូរ​ សុភណ្ឌ​ បាន​បង្ហោះ​ជាវីដេអូ​ កាលពី​លោកត្រូវ​បាន​កម្មវិធី​ទាំងមូល​ជ្រេីសរេីសរូបលោក​ទទួលនូវ​ពាន់​រង្វាន់​លេខ​១​ អមជាមួយ​ពាក្យ​ពេចន៍​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «ពីកម្មករ ប្តូរមកជាកីឡាករកាយវប្បកម្ម ខ្ញុំគិតថា ជីវិតរបស់ខ្ញុំនឹងប្រសើរឡើង។ ប៉ុន្តែរអ្វីៗវាបានផ្លាស់ប្តូរ ក្តីស្រមៃរបស់ខ្ញុំអស់ហើយ។

ខ្ញុំមានតែត្រឡប់ទៅធ្វើជាកម្មករ នៅប្រទេសថៃដូចដើមវិញ តែប៉ុណ្ណោះ បើនៅតែគ្មាន ដំណោះស្រាយល្អសំរាប់រូបខ្ញុំ ពិសេសគឺ កីឡារកាយវប្បកម្មទាំងមូល។ អរគុណណាស់​ បងប្អូនកីឡារកាយវប្បកម្ម​ និងបងប្អូនកម្ពុជាទាំងអស់​ ដែលបានផ្តល់កំលាំងចិត្តដល់ខ្ញុំបាទ សំបូរ សុភ័ណ្ឌ ខ្ញុំស្រលាញ់កម្ពុជា និងអរគុណកម្ពុជាណាស់»។

សូមទស្សនាវីដេអូខាងក្រោម