កញ្ញា​ មាន​ សូនីតា​ ភ័យ​ផង​ ខ្លាច​ផង​ ក្រោយ​ពី​បានជួប​តុក្កតាជប៉ុន​រូប​រាង​មនុស្ស​ ដែលបាន…(មានវីដេអូ​)

ស្របពេលដែលរាជនីក្រមា កញ្ញា មាន សូនីតា បានធ្វើ​ដំណេីរ​ទៅកាន់​ប្រទេស​ ជប៉ុន​ តារា​សម្ដែង​ស្រី​ដែលមាន​សម្រស់​ស្រស់​សោភា​រូប​នេះ​ ក៏បានឆ្លៀតឱកាស​ និងពេលវេលា​យ៉ាង​មាន​តម្លៃ​របស់​ខ្លួន​ ផ្តិតយករូបថតស្អាតៗជាច្រេីន​ ដើម្បីទុកជាអនុស្សាវរីយ៍ ក្នុង​ពេលវិលត្រលប់មកកាន់ប្រទេសកំណេីតរបស់ខ្លួនវិញ ។

ដោយឡែក​ ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ ជប៉ុន​ លេីកនេះ​ របស់​កញ្ញា​ មាន​ សូនីតា​ ពិតជា​មានការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ដោយតារាសម្តែងស្រី​ដ៏ល្បី​រូបនេះ​ បាននាំ​អារម្មណ៍​ទស្សនិកជន​ និង​អ្នក​គាំទ្រ​របស់ខ្លួន​ ទស្សនា​នូវ​ទិដ្ឋភាព​មនុស្សយន្តរបស់​ជប៉ុន​ ដោយប្រទេសនេះ​ បាន​ប្រេីនូវ​បច្ចុប្បន្ន​វិទ្យា​ដ៏ទំនើប​ ​ដោយបានយក​តុក្កតារូបរាងមនុស្ស​ មកធ្វេីការ​ជំនួស​មនុស្ស​ទៅវិញ​។

ក្នុង​នោះដែរ​ កញ្ញា​ មាន​ សូនីតា​ បាន​សម្តែង​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ និងភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ ដោយស្ទេីតែមិនគួរ​ឲ្យជឿថា​ វា​អាច​ទៅរួច​ ថែមទាំង​មានភាព​អស្ចារ្យ​ បែបនេះទាល់តែសោះ​ ព្រោះ​តុក្តតា​មនុស្ស​នេះ​ អាចនិយាយ​បានច្រេីន​ភាសាណាស់​ អាស្រ័យ​ទៅលេីការកំណត់របស់មនុស្ស​ ក៏ដូចជា​តម្រូវ​ការ​អតិថិជន​របស់​ខ្លួន​។

ជាក់ស្តែង​ ទិដ្ឋភាព​ទាំង​ស្រុង​ក្នុង​វីដេអូ​នេះ​ កញ្ញា​ មាន​ សូនីតា​ ហាក់បី​ជា​មាន​ភាព​ភ្ញាក់ផ្អើល​ និងមាន​អារម្មណ៍​ខ្លាចៗដូច​ដែរបានរៀបរាប់ពីខាងលេីយ៉ាងចឹង​ ក្នុង​នោះដែរ​ តារា​ស្រី​រូប​នេះ​ ក៏បាន​ពោលពាក្យ​ថា​៖​ «សាហាវណាស់ ទាយមើលខ្ញុំជួបអីថ្ងៃនេះ គេលែងជួលមនុស្សអស់ហើយ»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing