ក្រោយពីលោកឧកញ៉ា គិត ធៀង ត្រូវបានបញ្ចូនទៅ ពន្ធនាគារ ប៉េ ហ្សុី រួចមក ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត មានប្រសាសន៍ថា គាត់មិនដេកក្នុងពន្ធនាគារប៉េហ្សីម្នាក់ឯងទេ ពីព្រោះ……

កាលពី​ថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ​២០១៩ម្សិលមិញ​នេះ​ វេលាម៉ោង​៤:៣០នាទីល្ងាច​ ​ តុលាការ​បានសម្រេចឃុំខ្លួនឧកញ៉ា​ គិត​ ធាង​ និងបាន​បញ្ជូនទៅកាន់​ពន្ធនាគារ​ប៉េហ្សី​ហេីយ​ ក្រោយ​ពី​សមត្ថកិច្ច​បានធ្វេីការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដោយឃាត់ខ្លួនបានមនុស្សជាង​ ៣០០នាក់​ រួមជាមួយ​គ្រឿង​ញៀន​ជាច្រើន​ផងនោះ​។

ទាក់ទង​នឹង​ករណី​មួយនេះ​ លោក​ជំទាវ​ ហ៊ុន​ សុីណាត​ បាន​មាន​ប្រសាសន៍​ថា​៖​ «ខ្ញុំគិតថា លោកឧកញ៉ា គិត ធាង គាត់មិនដេក ក្នុងពន្ធានាគារ ប៉េហ្សីម្នាក់ឯងទេ មុខតែមានគ្នាហើយ ពីព្រោះការជួញគ្រឿងញៀននេះ មានទ្រង់ទ្រាយធំណាស់ គិតថាគាត់មិនធ្វើម្នាក់ឯងទេ ហើយលក់ចំកណ្ដាលបេះដូង ទីក្រុងភ្នំពេញទៀតផង។

អញ្ចឹងយើងទាំងអស់ រងចាំមើលថា តើបុគ្គលមួយណាខ្លះ ទៅដេកជាមួយគាត់ ក្នុងរឿងនេះ ដូចជាសម្លកំពឹស បើតាមធុំក្លិនស្អុយមក បះចុងច្រមុះខ្ញុំ សូមឲ្យការសម្រេចចិត្ត របស់សម្ដេច ក្នុងការប្រើអភិក្រមទី៥ ដើម្បីកំចាត់ជនរកសុីទុច្ចរិត វាបំផ្លាញ់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឬស្សី វះកាត់កុំយល់មុខ ទើបរាស្ត្រមួយប្រទេសនេះអស់ចិត្ត»។

គួរ​រំលឹកដែរ​ថា​ ការចុះ​បង្រ្កាប​គ្រឿង​ញៀនជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ គឺមានការ​អន្តរាគមន៍​ដោយផ្ទាល់​ពី​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កាលពី​យប់រំលងអាធ្រាត្រចូល​ ថ្ងៃទី២៣ ខែកុម្ភៈ​ឆ្នាំ២០១៩នេះ​។

For More Videos Amazing