ស្វាងចេស! មហាសេដ្ឋី​ចិន​ លោក Jack Ma បង្ហាញ​ពីកង់ឡាន​ ៣ប្រភេទ​ ដែលមានតម្លៃខុសៗគ្នា​ ដោយមិត្ត​ភក្តិ​ស្លាប់​រស់​ លក់​ឲ្យ​ក្នុង​តម្លៃ​ 850ដុល្លារ​ មិត្តភ័ក្ដិ​ធម្មតា​លក់​ឲ្យ​ក្នុង​តម្លៃ​ 830ដុល្លារ​…

លោក Jack Ma ដែល​លោកគឺជា​មហាសេដ្ឋី​ចិន​ម្នាក់​ ក្នុង​ចំណោម​លំដាប់​ថ្នាក់​ពិភព​លោក​ បានបង្ហាញ​ពីកង់ឡាន​ ៣ប្រភេទ​ ដែលមានតម្លៃខុសៗគ្នា​ ដោយមិត្ត​ភក្តិ​ស្លាប់​រស់​ លក់​ឲ្យ​ក្នុង​តម្លៃ​ 850ដុល្លារ​ មិត្តភ័ក្ដិ​ធម្មតា​លក់​ឲ្យ​ក្នុង​តម្លៃ​ 830ដុល្លារ​ ចំណែក​ឯ​អ្នកលក់​ដទៃ​វិញ​ លក់ឲ្យ​តម្លៃ​ត្រឹម​តែ​ 780ដុល្លារ​តែ​ប៉ុណ្ណោះ​ ។

ចុងក្រោយ​ អ្នកទិញម្នាក់នោះ​ បានជ្រេីសរេីសយក​​កង់​ឡាន​ប្រភេទ​ទី៣​ ដែល​អ្នក​ដទៃជាអ្នកលក់ឲ្យ​ ដោយគាត់មិនបានដឹងថា​ មិត្ត​ភក្តិ​ស្លាប់​រស់​ ចំណេញ​ពី​គាត់​ត្រឹមតែ​ ១សេន​តែប៉ុណ្ណោះ​ ដោយមានការ​ដឹកបង់ខាត​ 50ដុល្លារ​ ចំណែក​ឯ​មិត្ត​ភក្តិ​ធម្មតា​វិញ​ ចំណេញ​ពី​គាត់​ចំនួន​ 20ដុល្លារ​ និងអ្នក​ដទៃ​វិញ​ ចំណេញ​ដល់ទៅ​ 580ដុល្លារ​ឯណោះ​ ព្រោះ​តែ​កង់​ឡាន​ក្លែងក្លាយ​។

លោក​ Jack Ma បាន​ធ្វើការ​បកស្រាយ​ថា​ មកពីយេីងលោភលន់ពេក​ ដោយគិតថា​ អ្នកស្គាល់គ្នា​ចង់លក់កាប់អ្នក​ តែអ្នកមិនបានគិតឃេីញថា​ បេីគង់តែ​អ្នកស្គាល់មកទិញយល់បែបនេះហេីយ​ ទោះបីជា​លក់ឲ្យគេថោកហើយក៏គេមិនដឹងដែរ​ ទាំង​ពេល​វេលា​ ថ្លៃដេីមចំណាយ​ និង​ការ​ដឹក​ជញ្ជូន​ជាដេីម​នោះ​។

ហេតុ​នេះ​ហើយ​ ទេីប​អ្នក​ស្គាល់​គ្នា​ ចង់ឲ្យមានការធានាដ៏ល្អដល់អ្នកបែបនេះ​ ដែលនេះ​គឺជា​ការគិតរបស់អ្នកក្រ​តែប៉ុណ្ណោះ​ ដែលសុខចិត្តអោយ​អ្នក​ផ្សេង​ចំណេញ​ ក៏​មិនអោយ​គ្នាឯងចំណេញនោះដែរ។ ចំណែក​ឯ​គំនិត​អ្នក​មានវិញ​ គឺមានការ​ផ្ទុយ​ស្រឡះ​គ្នាតែម្តង​ អ្នកមាន​ បានជាមានទៅៗ ដោយសារតែ​ពួកគាត់​ សុខចិត្តគិតគូររកស៊ី​

ជាមួយអ្នកស្គាល់គ្នាច្បាស់ ជួយរក្សាគ្នាទៅវិញទៅមក ដូច្នេះសំណាង​ រត់រកក៏ច្រើនដែរ មិត្តភក្តិជាច្រើន​ ក៏គាំទ្រអ្នក លុយកាក់នឹងហូរចូលកាន់តែច្រើន​ ដែលនេះគឺជាការ​សហការ​គ្នា​ដ៏ល្អមួយ។ សេចក្ដី​លោភលន់​ ចង់​ចំណេញ​ហួសហេតុ​ពេក​ ក៏ជា​រឿង​មួយ​ ដែលអាច​ធ្វេីឲ្យយេីង​ មានការ​បង់​ខាត​ នឹង​ជួប​នូវរឿង​វិនាសទៅថ្ងៃមុខ​ផងដែរ​។

For More Videos Amazing