ក្រោយពី​ផ្ទុះ​រឿង​មាន​បុរសលាក់មុខម្នាក់​ បានទិញ​រថយន្ត​ស៊េរី​ទំនើប​ជូន​កញ្ញា​ អុីវ៉ា​ រួចមក​ ស្រាប់​តែ​រូបនាង​ក៏បានចេញ​បកស្រាយ​ថា​…

កាលពី​ថ្មីៗ​នេះ​ មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ បានទទួល​ជ្រាបអំពី​ដំណឹង​ថា​ កញ្ញា​ អ៊ីវ៉ា​ តារា​ចម្រៀង​ស្រី​ កូន​កាត់​ចិន​ និង​មាន​រូប​សម្រស់​ស្រស់​សោភា​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​បុរស​ម្នាក់​ បានទិញ​រថយន្ត​ស៊េរី​ទំនើប​ ១គ្រឿង​ ដែលមាន​តម្លៃ​ប្រមាណជា​ ២មុឺនដុល្លា​ ធ្វើ​ឲ្យ​តារាចម្រៀង​រូបនេះ​ បានមានការ​ហួសចិត្ត​ជាខ្លាំង​។

ទន្ទឹម​នឹង​ភាព​លេច​លឺដំណឹង​នេះរួចមក​ ក៏មាន​មហាជន​មួយចំនួន​បាន​លេីកឡេីង​ថា​ ប្រហែល​ជា​គូស្នេហ៍​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ហេីយមេីលទៅ​ បាន​ជា​មានចិត្ត​ នឹងគិតគូរ​ចំពោះ​រូប​នាងបែបនេះ​ ចំណែកឯ​មតិ​មួយ​ចំនួន​ទៀត​ ក៏បានលេីកឡេីងថា​ ប្រហែល​ជា​ការ​អួតអាង​របស់​តារាចម្រៀង​រូបនេះ​ទេមេីលទៅ។

ដោយ​ឡែក​ ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ កញ្ញា​ អ៊ីវ៉ា​ ក៏បានចេញ​ធ្វើ​ការ​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖​ «និយាយតាមត្រង់ណា ខ្ញុំអត់ដែលបាន ទៅអួតរ៉ាយរ៉ាប់ប្រាប់អ្នកណានោះទេ ដល់ថ្នាក់រំភើប​ ដេកមិនលក់ទៀត រាល់ថ្ងៃខ្ញុំជិះតែ​ Visto​ មែនតើ ព្រោះវាតូចស្រួលចត អ្វីៗគ្រប់យ៉ាង​ ដែលខ្ញុំមាន

គឺវាកើតឡើង​ ដោយការខំប្រឹងរបស់ឪពុកម្ដាយរបស់ខ្ញុំ​ និងខ្ញុំ ហើយវាមិនហ៊ឺហាឡូយឆាយ ទំនើបអស្ចារ្យនោះទេ ព្រោះខ្ញុំធ្វើទៅតាមសម្ថតភាព​ និងលទ្ធភាពរបស់ខ្ញុំដែលអាចទៅរួច»។​ ក្រោយពី​មាន​ការបកស្រាយ​ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​រួចមក​ មហាជន​ជាច្រើន​ក៏បានកោតសរសេីរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​តស៊ូ​ចំពោះ​គ្រួសារ​របស់តារារូបនេះ​យ៉ាង​ខ្លាំង​។

For More Videos Amazing