រ៉ូមែនទិចណាស់! លោក​សុខ រក្សា និង កុល ដាវី​ ក្រោយពេលរៀបការរួច ក៍បានមកក្រេបទឹកឃ្មុំនៅ…..(មានរូបភាព)

ប្រិយមិត្ដបានជ្រាបរួចមកហើយ ពីមង្គលការរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ ដេ និងរស្មីហង្សមាស លោក សុខ រក្សា ព្រមទាំងតាមសម្ដែងដ៏ស្រស់ស្អាត ញញឹមស្រស់អ្នកនាង កុល ដាវី ដែលពួកគេទាំងបានរៀបអាពាហ៏ពិពាហ៏ជាមួយគ្នា កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយសម្ដេចតេជោ បានចងដៃអ្នកទាំងពីរក្នុងពិធីមង្គលការនេះ ចំនួន ៥ពាន់ដុល្លារឯណោះ។

យ៉ាងណាមិញ ក្នុងពិធីរៀបមង្គលការរបស់តារាមួយគូរនេះ គេសង្កេតឃើញមានការអញ្ចើញចូលរួមយើងច្រើន ពីសំណាក់ឯកឧត្ដម លោកជំទាវ អ្នកជំនួញ តារាចម្រៀងរួមអាជីព តារាសម្ដែង អ្នកសារព័ត៌ក្នុងស្រុក ពិធីករ ពិធីការនី ព្រមទាំងតារាពហុជំនាញ ដែលបង្កអោយបរិយាកាសក្នុងពិធីមង្គលការនេះ មានការសាទរយ៉ាងខ្លាំងតែម្ដង។

ដោយឡែកក្រោយពីអ្នកទាំងពីរ បានកាន់ដៃគ្នាសាងសុភមង្គលគ្រួសាររួចមក ក្នុងថ្ងៃនេះ ទី១២ ខែមីនា ឆ្នាំ២០១៩ រំលងបាន៤ថ្ងៃរួចមកបន្ទាប់ពីមង្គលការរបស់អ្នកទាំងពីរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង កុល ដាវី បានបង្ហោះនៅលើបណ្ដញសង្គម ហ្វេសប៊ុក ពីដំណើរកម្សាន្ដមួយនៅ ក្នុងខេត្ដ កំពត ស្ថិតនៅរមនីយដ្ឋាន កាយាក់ផាក ដោយបានបង្ហាញពីភាពផ្អែមល្ហែម ពេលកំពុងក្រេបទឹកឃ្មុំ ពិតជាធ្វើអោយមហាជនជាច្រើន មានការច្រណែនជាខ្លាំង។

ជាមួយគ្នានេះដែរ អ្នកនាង កុល ដាវី បានបង្ហាញពីអារម្មណ៏របស់ខ្លួន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយបានសរសេរថា៖”មកក្រេបទឹកឃ្មុំក្នុងស្រុក ទេសភាពស្អាតខ្លាំងណាស់ កំពតកំពូលដួងចិត្ត ត្រជាក់ភ្នែក រឹតតែត្រជាក់ដល់បេះដូងទៀតព្រោះមាន ប្តីសំលាញ់នៅក្បែរអូនគ្រប់ពេល”៕

For More Videos Amazing