ក្តៅៗ! ខណពេលនេះ កំពូលមហាសេដ្ឋីពិភពលោក លោក Jack Ma កំពុងតែចូលទស្សនាប្រាសាទអង្គរវត្ត….(មានរូបភាព)

ក្រោយពីវត្ដមានមហាសេដ្ឋីប្រទេសចិន ដ៏មានភាពល្បីល្បាញទូទាំងពិភពលោក លោកមហាសេដ្ឋី Jack Ma បានអញ្ចើញមកដល់ទឹកដីប្រទេសកម្ពុជា នៅឯខេត្ដសៀមរាប កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។

ដោយឡែក ក្នុងថ្ងៃនេះផងដែរ ទី១២ ខែមីនានេះ លោក Jack Ma បានអញ្ចើញទៅទស្សនាប្រាសាទចំនួន ៣គឺ ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម នេះបើតាមប្រភពក្រុមការងារKH OSJA ទទួលបានពីមន្រ្ដីនគរបាលខេត្ដសៀមរាប បានប្រាប់ឲដឹងថា៖”បន្ទាប់ពីបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកស្នាក់អាស្រ័យវិញផងដែរ។”

គូសបញ្ជាក់ផងដែរថា ការអញ្ចើញមកប្រទេស កម្ពុជាចំពោះវត្ដមានរបស់មហាសេដ្ឋីដ៏មានទ្រព្យច្រើនមហាសាលនេះ លោក Jack Ma គឺជាម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ដ៏ធំជាងគេនៅប្រទេសចិន នោះគឺ ក្រុមហ៊ុន Alibaba គឺក្នុងគោលបំណង មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

For More Videos Amazing