ក្តៅៗ! ទីបំផុត សមត្ថកិច្ច បានបញ្ជូន ឧកញ្ញា គិត ធាង ទៅតុលាការក្រុងភ្នំពេញ នៅព្រឹកនេះហើយ ដើម្បី….

នាព្រឹកថ្ងៃនេះផងដែរ ថ្ងៃ១២ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាល រាជធានីភ្នពេញ និងនាំខ្លួនលោក ឧកញ៉ា គិត ធាង ជាម្ចាស់អាជីវកម្មមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក(Rock) ទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីធ្វើការសាកសួរនាំពីបញ្ហាគ្រឿងញៀន ចំនួន៥០គីឡូក្រាម ដែលសមត្ថកិច្ចបានបង្រ្កាបបាន នៅឯមជ្ឈមណ្ឌលកម្សាន្ដរ៉ុក កាលពីខែកុម្ភៈ។

គូសបញ្ជាក់ផងដែរថា កាលពីម្សិលមិញលោក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ឧកញ៉ា គិត ធាង ត្រូវជាម្ចាស់មជ្ឈមណ្ឌលក្លឹបកម្សាន្ដរ៉ុក ត្រូវបានសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន នៅឯភូមិគ្រិះរបស់លោក នៅឯខណ្ឌទួលគោក រាជធានីភ្នំពេញ តាមដីការបស់តុលាក្រុងភ្នំពេញ នេះបើតាមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ឲដឹង។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អោយដឹងថា៖”កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាម ដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធ រឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”៕

For More Videos Amazing