ពូមីងបងប្អូនទាំងអស់គ្នា មានពាក្យជូនពរពួកគាត់ទេ! លោកឧកញ៉ា ឌួង ឆាយ និងភរិយា យប់នេះពិតជារ៉ូមែនទិចណាស់ ដោយថ្ងៃនេះគឺជាថ្ងៃគំរប់ខួបពួកគាត់ទាំងពីរដែលស្គាល់គ្នា រយះពេល…..

លោក ឧកញ៉ា ឌួង ឆាយ គឺជាបុគ្គលដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសកម្ពុជាយើងនេះ ដែលរូបលោក ហាក់រៀងនៅវ័យក្មេងបន្ដិចមែន ប៉ុន្ដែយើងតែងតែឃើញវត្ដមានរបស់លោក ជួយទៅដល់កិច្ចការសង្គមជាច្រើន ដោយចិត្ដសប្បុរសធម៌របស់លោក បានធ្វើអោយមហាជនមានការស្រលាញ់ និងចូលចិត្ដរូបលោកជាខ្លាំង។

ទទឹមនឹងនេះផងដែរ រូបលោក(ឧកញ៉ា ឌួង ឆាយ)និងភរិយារបស់លោក(លោកជំទាវ ដេត ម៉ាលីណា) បានស្រលាញ់គ្នា អស់រយៈពេលជាយូរមកហើយ ដោយបានសាងសុភមង្គល ក្នុងគ្រួសារមួយ ដែលមានសមាជិកតិចនេះ ដែលធ្វើអោយរូបលោកទាំងពីរ បានបន្សល់នៅចំណងស្នេហ៏ កូនប្រុសដ៏គួរអោយស្រលាញ់ពីរនាក់។

ជាមួយរឿងដ៏គួរអោយត្រេកអរផងដែរ ភរិយារបស់លោក ពេលនេះកំពុងតែពពោះ កូនស្រីជូនលោកថែមទៀតផង។ ដោយឡែក ក្រោយពីការរួមរស់នៅជាមួយគ្នា អស់រយៈជាច្រើនឆ្នាំមកនេះ ក្នុងថ្ងៃនេះគឺជាថ្ងៃ អនុស្សាវរីយ៍របស់លោក ជាមួយនិងភរិយារបស់លោក ដោយលោកបានប្រាប់អោយថា៖”សូមរ៉ូមែនទិចម្តងណាយប់នេះគំរប់ខួបស្គាល់គ្នា ១២ឆ្នាំ មានពាក្យជូនពរពួកខ្ញុំទេពូមីងបងប្អូនទាំងអស់គ្នា? ១២ YearsAnniversary១១/០៣/២០០៧-១១/០៣/២០១៩”៕

For More Videos Amazing