ញាក់សាច់! កញ្ញា​ ទេព​ បូព្រឹក្ស​ និង​លោក​ G-Davith ត្រៀមនឹងថត​ Pre-Wedding​ នៅលើ​ទឹក​ដី កោះម៉ាឌីវ នៅថ្ងៃទី….

តារាចម្រៀង​ស្រី​វ័យ​ក្មេងក្នុង​ផលិតកម្ម​ហង្ស​មាស​​ ដែល​មាន​រូបសម្រស់​ស្រស់ស្អាត​ សាច់​សខ្ចី​ និង​មានភាព​សិចស៊ី​ កញ្ញា​ ទេព​ បូព្រឹក្ស​ រួមជាមួយ​លោក​ G-Davith​ តារាចម្រៀង​រ៉េប​ ដែលមាន​រូប​រាង​ខ្ពស់​ស្រឡះ​ ចេះ​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ទំនុកភ្លេង​ បានចាប់ដៃគ្នា​ គ្រោងនឹង​ថត​ Pre-Wedding​ នៅ​ក្រៅប្រទេសហេីយ។

ដូចដែរ​ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​ធ្លាប់​បាន​ទទួលជ្រាបរួច​មកហេីយ​ថា​ មួយ​រយៈ​ពេល​នេះ​ តារា​ទាំង​ ២រូបនេះ​ មិនត្រឹមតែ​បាន​ចាប់​ដៃគ្នា​សុី​ចង្វាក់​ក្នុង​វិថី​សិល្បៈ​ចម្រៀង​នោះទេ​ ដោយអ្នក​ទាំង​ ២រូប​ ក៏បានបង្កាត់ភ្លេីង​ស្នេហ៍​ជាមួយ​គ្នា​ ដែលមានការ​ដឹងលឺ​ពី​មជ្ឈដ្ឋាន​មហាជន​ ក៏​ដូច​ជា​ឪពុកម្ដាយ​ទាំង​សង​ខាង​ផងដែរ​។

ជាមួយ​គ្នានេះ​ដែរ​ កាល​ពី​ថ្មីៗ​នេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរថា ​«​អើយ ជិត​ដល់​ថ្ងៃ​ថត Pre-Wedding ហើយ​មាន​អារម្មណ៍​ស្រឡាញ់​ណាស់​!​ យ៉ាង​ម៉េច​ដែរ Idol កំហូច G-Devith!»​។ ដោយ​ឡែក​ មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង​ ស្រាប់តែ​កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏បាន​បង្ហេីប​ពី​ដំណឹង​ថត​ Pre-Wedding​ របស់ខ្លួន​ ជាមួយ​គូស្នេហ៍​ លោក​ G-Davith ដោយ​មាន​ការរៀបរាប់​ថា៖​

«នេះ​គ្រាន់តែជាគម្រោងថតទុក ខណៈ ពួកយើង ជិតទៅដើរលេងក្រៅប្រទេស គឺប្រទេស ម៉ាឌីវ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដែលត្រូវសម្រាក ដើរលេងនៅទីនោះ ប្រមាណជា ៣-៤ថ្ងៃ ។ គិតថា ឆ្លៀតពេលទៅដើរលេង ក៏ថតរូប ឬវីដេអូ ដើម្បីសន្សំទុក Pre-Wedding តែម្តងទៅ ព្រោះថាជាវេលាល្អ ហើយ ក៏ កម្រ នឹងបានទៅទៀត»។​ ចំណែកឯ​ទាក់ទង​នឹង​ថ្ងៃ​ចូល​រោង​ការ​វិញ​ នៅមិនទាន់មានការ​បញ្ជាក់​អោយ​ច្បាស់នៅឡេីយទេ​ រាល់​ព័ត៌មាន​បន្ថែម​ថ្មី​ៗ​ ក្រុម​កាងារ​ KH OSJA យេីងខ្ញុំ​នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​ជាបន្ត​។

For More Videos Amazing