ពិតជាមានគំនិតច្នៃប្រឌិតមែន! ប្រជាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល នៅពេលដែលកូនខ្មែរយើងម្នាក់ បានយកមួកសុវត្ថិភាព ច្នៃជារូបល្ខោនខោល ពិតជាស្អាតខ្លាំងណាស់ (មានរូបភាព)

ប្រជាជនកម្ពុជា ប្រាកដជាជ្រាបហើយថា ល្ខោនខោល គឺជាវប្បធម៌អរូបបិយដ៏ធំមួយ របស់ប្រទេសកម្ពុជា ដែល
មានតាំងពីសម័យបុរាណកាលមកម្លេះ។ ទទឹមនឹងនេះផងដែរ កាលពីមួយរយៈពេលមុននេះ ល្ខោនខោលរបស់ខ្មែរយើង ក៏បានធ្វើការស្នើរដាក់ បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌ ពិភពលោក នៃអង្គការពិភពលោក UNESCO ផងដែរ។

យ៉ាងណាមិញ ការដាក់បញ្ចូលនេះ គឺត្រូវបានដាក់ជាលក្ខណៈសង្គ្រោះបន្ទាន់ ព្រោះល្ខោនខោលរបស់ខ្មែរយើងជិតនឹងបាត់បង់ទៅហើយ តែត្រូវបានអភិរក្សឡើងវិញ ខណៈពេលដែរល្លោនឃុនថៃ ក៍បានដាក់ចូលជាបេតិកភណ្ឌ ពិភពលោក នៃអង្គការពិភពលោក UNESCO នៃមនុស្សជាតិរបស់គេផងដែរ។

ដោយឡែកយោងតាមរយៈគេហទំព័រហ្វេសប៊ុក មួយដែលមានគណនីឈ្មោះថា Kuyseang Seng បានបង្ហាញពីរូបភាពល្ខោនខោលខ្មែរ នៅលើមួកសុវត្ដិភាព ដោយរចនាបិទទៅដោយ sticker យ៉ាងស្រស់ស្អាតតែម្ដង ដែលធ្វើអោយមហាជនមានការពេញចិត្ដជាខ្លាំង ចំពោះភាពច្នៃប្រឌិតនេះ។

ជាមួយគ្នានេះដែរ សម្រាប់ការរចនាបិទSticker នេះ គឺមានតម្លៃ ២៥ដុល្លារ សម្រាប់Sticker ដែលបិទរចនានៅលើមួកសុវត្ដិភាពនេះ គឺមានច្រើនជម្រើសតាម ដែលលោកអ្នកចង់បាន ដែលធ្វើអោយលោកអ្នកពិតជាមានការពេញចិត្ដតែម្ដង។

For More Videos Amazing