ស្រស់​ស្អាត​ណាស់​! កាកាអូស្រ្តាលី​ ក្នុង​ឈុត​សំលៀកបំពាក់បែប​ខ្មែរ​ អមជាមួយ​ពាក្យ​ពេចន៍​យ៉ាង​មាន​អត្ថន័យ​ដ៏ជ្រាល​ជ្រៅ​…(មានរូបភាព​)

កាកាអូស្រ្តាលី​ តែងតែ​លេច​មុខ​ឈឺឆ្អាល​ក្នុង​រឿង​សង្គម​ជាច្រើន​ បេីទោះបីជា​រូបនាង​មិនមាន​រូបកាយរស់នៅលេីទឹកដី​ដេីមកំណេីតរបស់ខ្លួនក៏ដោយ​ ក៏តារា​ហ្វេសបុក​រូបនេះ​ នៅតែ​បង្ហាះពី​ជំហរ​របស់​ខ្លួន​យ៉ាង​មុតមាំ​ថា​ ចិត្ត​ និង​បេះដូងរបស់ខ្លួន​ តែងតែ​ស្ថិត​នៅ​ប្រទេស​កម្ពុជា​ជា​និច្ច​ មិនដែល​កែប្រែ​នោះឡេីយ​។

ជាក់ស្តែង​ យេីង​ធ្លាប់​តែឃើញ​ កាកាអូស្រ្តាលី​ ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​សាមញ្ញ​ធម្មតា​ ប៉ុន្តែ​នៅមុននេះ​បន្តិច​ រូប​នាង​បាន​ស្លៀកពាក់​ ក៏ដូចជា​មានការ​តុបតែង​ខ្លួន​បែប​ប្រពៃណី​ខ្មែរ​ ដែលពិតជា​ស្រស់​ស្អាត​ និងគួរឲ្យ​ទាក់ទាញ​ខ្លាំង​ណាស់​ ក្នុង​នោះដែរ​ នាង​ក៏មាន​ពាក្យ​ពេចន៍​មួយ​ចំនួន​ផងដែរ​ថា៖​

«ឯងធ្វើមិនសម ដូចជានារីខ្មែរ ដែលកើតនៅប្រទេសខ្មែរ ពីកំណើតទេ នាងកាអើយ ព្រោះតែរាងកាយ សំបកខាងក្រៅរបស់ឯង វាកាត់រកក្មេងស្រុកគេ បើគេមើលងាយឯង ពីសំបកខាងក្រៅឯងកុំខឹងគេ គេឮឯងនិយាយខ្មែរច្បាស់ គេឃើញឯងអានអក្សរខ្មែរបាន គេមិនជឿថាឯងមានកំណើត កើតនៅប្រទេសក្រៅទេ ។

គេគិតថាឯង​ រត់ពីខ្មែរ​ ទៅនៅប្រទេសគេ​ ហើយមកធ្វើជាឈឺឆ្អាលរឿងក្នុងសង្គមខ្មែរមួយចំនួន ប៉ុន្មានដងហើយ​ដែលគេជេរឯងថា​ បើនាងឯងខ្លាំង​ រត់ទៅនៅប្រទេសគេធ្វើអី? តែបើតាមដឹងចារឹករបស់ឯង​ ពេលដែលគេជេរឯង​ មិនចេះឈឺទេ! ព្រោះឯងដឹងថា​ ធាតុពិតឯងជាអ្នកណា ។

ព្រោះមនុស្សដែលមានប្រវត្តិដូចឯង​ ធ្លាប់មានបទពិសោធច្រើនហើយ ជាមួយនឹងមនុស្ស​ គ្រប់ប្រភេទក្នុងសង្គមមួយនេះ ជាមួយនឹងមនុស្ស​ ដែលចូលចិត្តរើសអើង​ និងមើលងាយមនុស្សពីសំបកខាងក្រៅ ទាំងខ្លួនឯង​ មិនដែលស្គាល់​ អំពីប្រវត្តិរបស់គេថា​ ជាអ្នកណាមកពីណា។

ចង់អ្នកណាឆ្ងល់អី​ ក៏ឆ្ងល់ទៅ ខ្ញុំមិនខ្វល់ទេ! និយាយកាន់តែច្រើន​ នាំតែគេថាអួត! ខ្ញុំមិនអាចដូចគេទេ ព្រោះខ្ញុំចូលចិត្តធ្វើជាខ្លួនឯង ហើយបើខ្ញុំធ្វើជាខ្លួនឯង សង្គមទទួលយកមិនបាន និងគ្រាន់តែជារឿងមួយទៀត ដែលជាបញ្ហានៅក្នុងសង្គម ខ្ញុំពេញចិត្តនឹងធ្វើជាមនុស្សក្រៅរង្វង់ ព្រោះខ្ញុំបានសម្លឹងមើលឃើញ ពិភពលោកនេះបានកាន់តែច្បាស់។ ជួបគ្នាក្នុងឱកាសចូលឆ្នាំខ្មែរឆាប់ៗនេះប្រទេសកម្ពុជា»។ “My body can be anywhere on this planet but my heart will always be with My Cambodia, My People, My Culture and Tradition”។

For More Videos Amazing