ស្អាតៗខ្លាំងណាស់! យុវតីមួយមួយក្រុមបាននាំគ្នាស្លៀកឈុតពណ៍ក្រហម ចូលរួមពិធីអាពាហ៍ពិពាហ៍ មិត្តភក្តិ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង….(មានរូបភាព)

ប្រិយមិត្ដប្រាកដជាដឹងហើយថា មនុស្សស្រីគឺការតុបតែងខ្លួន គឺពិតជារឿងសំខាន់ ដែលមិនអាចអាក់ខានបាន ហើយការតុបតែងរាងកាយ និងការស្លៀកពាក់ គឺរឹតតែសំខាន់ខ្លាំងណាស់ យើងមិនអាចស្លៀកពាក់ តែសម្លៀកបំពាក់ដដែលៗចូលរួមកម្មវិធីនានាបាននោះឡើយ ព្រោះនៅក្នុងកម្មវិធីធំៗទាំងនោះ គឺសំបូរទៅដោយមនុស្សដែលយើងស្គាល់ហើយពួកគេទាំងនោះ ប្រាកដជាបង្ហាញពី សម្រស់ និងភាពទាក់ទាញរបស់ពួកគេ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលពីការតុបតែងខ្លួន របស់នារីៗចូលរួមកម្មវិធីធំៗវិញ ពួកគេពិតជាមានការផ្លាស់ប្តូរ ការស្លៀកពាក់ជារឿយៗ តម្រូវទៅតាមកម្មវិធីទាំងនោះ។ ហើយបើពួកគេជ្រើសរើសយកការតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ ដែលមានពណ៌ និងម៉ូតដូចគ្នាបែបនេះ ធ្វើឱ្យសម្រស់ និងមានភាពទាក់ទាញលេចធ្លោក្នុងកម្មវិធីនោះតែម្ដង។

ដោយឡែកយោងតាមរយៈ គេហទំព័រ ហ្វេសប៊ុកផេក Khmer View បានបង្ហាញពីទិដ្ឋភាព ឈុតសម្លៀកបំពាក់ចូលរួមក្នុងពិធីមង្គលការមួយ ដោយពួកគាត់ទាំងនោះ បានគ្រងក្នុងសម្លៀកបំពាក់ពណ៏ដូចៗគ្នា ដោយបានធ្វើអោយមហាជនមានការស៊ែរ ចែករំលែកតៗគ្នាជាច្រើន ថែមទាំងបាន Mention ទៅកាន់ដៃគូរ និងមិត្ដភក្ដិរបស់ខ្លួនទៀតផង។

ជាមួយគ្នានេះផងដែរ រូបភាពជាច្រើនសន្លឹក បានបង្ហោះ ជាសាធារណៈនៅលើ បណ្ដាញសង្គម ហ្វេស ប៊ុក គឺពិតជាបង្ហាញពី ភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃមង្គលការមិត្ភភក្ដិរបស់នាង។ នារីស្រស់ស្អាតទាំងនោះ បានរំលេចឡើងនូវឈុតរ៉ូប ពណ៏ ក្រហម បែបទាន់សម័យនិងសុីចសុីបន្ដិច ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។