គណនី ហ្វេសប៊ុក អង្គរក្សការពារសម្ដេចតេជោ ហ៊ុន សែន ត្រូវបានជនឧក្រឹដ្ឋកម្មបច្ចេកវិទ្យា លួចយកទៅគ្រប់គ្រង ហើយថែមទាំងបាន…

មុននេះបន្ដិច អង្គរក្សផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា បានចូលលួចគណនី ហ្វេសប៊ុក របស់លោក ដែលមានឈ្មោះថា ឆុន ប៊ុនធី លួចយកទៅគ្រប់គ្រង ព្រមទាំងបានធ្វើការទាក់ទង ទៅកាន់អ្នកដែលស្គាល់ដើម្បីខ្ចីលុយថែមទៀតផង។

លោក ឆុន ប៊ុនធី ត្រូវបានអោយស្គាល់ថា រូបលោកគឺជាក្រុមអង្គរក្ស ដែលតែងតែការពារថែរក្សារាល់សុវត្ដិភាព ពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរគ្រប់បេសកកម្មក្នុងប្រទេស។ ជាមួយគ្នានេះផងដែរ លោក ឆុន ប៊ុនធី បានប្រាប់អោយដឹងនាក្នុងថ្ងៃនេះ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថា៖

“គេហទំព័រ ហ្វេសប៊ុក ដែលមានឈ្មោះ ឆុន ប៊ុនធី ត្រូវបានជនឧក្រឹដ្ឋកម្មបច្ចេកវិទ្យា លួចយកទៅគ្រប់គ្រងអស់រយៈពេលពីរថ្ងៃមកហើយ។ ក្រោយពេលបានចូលទៅគ្រប់គ្រងហើយចោរបច្ចេកវិទ្យាដែលលួច គណនីហ្វេសប៊ុក របស់លោក បានធ្វើសកម្មភាពទាក់ទង (ឆាត) ទៅខ្ចីលុយមិត្តភក្តិនៅក្នុង បណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថែមទៀត។”

ជាមួយគ្នានេះដែរ លោកបានធ្វើការអំពាវនាវ ទៅដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក៏ដូចជាមិត្ដភក្ដិដែលស្គាល់រូបលោកទាំងប៉ុន្មាន ដែលធ្លាប់បានភ្ជាប់ទំនាក់ទំនងជាមួយលោក តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកនេះ ប្រសិនបើមានករណីឈ្មោះ ដូចខាងលើឆាតទៅខ្ចីលុយ សូមកុំផ្ញើរលុយអោយទៅអោយសោះ។ ហើយលោក ក៏សុំស្នើរដ៏សមត្ថកិច្ច អោយជួយវែកមុខរក ជនល្មើសឧក្រឹដ្ឋកម្មបច្ចេកវិទ្យានេះ យកមកដាក់ទោស តាមផ្លូវច្បាប់។ ជាចុងក្រោយ លោកសូមប្រកាស ដោយមិនទទួលខុសត្រូវ រាល់សកម្មភាព ដែលគណនី ហ្វេសប៊ុក ឈ្មោះ ឆុន ប៊ុនធី ចាប់ពីថ្ងៃនេះតទៅ។