លោកជំទាវ ហ៊ុន សុីណាត បាននិយាយពីប្រវត្តិ របស់ស្ត្រីពាក់ផ្កាយ២ ដែលកំពុងតែល្បីក្នុងហ្វេសបុក ថា…..

រយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីមានព័ត៌មានចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងទៅលើរឿង កញ្ញា លឹម រស្មី អាយុ ២៥ឆ្នាំ ពាក់ផ្កាយ២ រួចមក ខាងអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក៏បានធ្វើសេចក្ដីប្រកាសជាសាធារណៈជន ដើម្បីអោយប្រជាពលរដ្ឋបានជ្រាប ដែលទាំងអស់នោះ គឺមិនមែនជារឿងពិតនោះទេ។

ដោយឡែកក្នុងថ្ងៃនេះផងដែរ យោងតាមរយៈ ប្អូនស្រីបង្កើតសម្ដេច ហ៊ុន សែន លោកជំទាំវ ហ៊ុន សុីណាត បានធ្វើការបកស្រាយយ៉ាងលម្អិតចំពោះរឿងនេះ ដោយលោកជំទាវ បានមានប្រសាសន៏ថា៖”ប៉ុន្មានថ្ងៃនេះឃើញក្នុងសង្គម ហ្វេសប៊ុក មានការរិះគន់ជាច្រើនដល់ក្មួយស្រី រ៉ន សេរីលក្ខណា ដែលពាក់ផ្កាយពីរ ហើយមានអត្ថបទខ្លះ សរសេរ

ឈ្មោះក្មួយស្រីម្នាក់នេះ ខុស ហើយដាក់អាយុខុសពីការពិត ដោយសរសេរថា កញ្ញាលឹម រស្មី អាយុ ទើបតែអាយុ ២៥ឆ្នាំ ពាក់ផ្កាយពីរ ហើយយករូបថតក្មួយស្រី រ៉ន សេរីលក្ខណា មកភ្ជាប់ជាមួយក្នុងចេតនាមិនល្អណាមួយ តែការពិត ក្មួយស្រីម្នាក់នេះគាត់មានសម្ថភាពគ្រប់គ្រាន់ ដើម្បីបម្រើជាតិមាតុភូមិសាកសម្យនិងសម្ថតភាព ដែលក្មួយស្រីម្នាក់នេះ

មានដោយគាត់បានរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ដល់ទៅពីរ គឺសញ្ញាប័ត្រមហាវិទ្យាល័យបុរាណវិទ្យាផង សញ្ញាប័ត្រគ្រប់គ្រងគណនី និងសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកច្បាប់និតិបុគ្គល និងធ្លាប់ជាសិស្សនៅប្រទេសជប៉ុន កូរ៉េទៀតផង។ មិនតែប៉ុណ្ណោះក្មួយលក្ខណាបានចូលប្រឡូកក្នុងការងារសង្គមឈ្មោះថាស្ត្រីដើម្បីសន្តិភាពនៅក្នុងក្រសួងកិច្ចការនារីតាំងពីឆ្នាំ ១៩៩៩មកម្លេះ។

បច្ចុប្បន្ន ក្មួយស្រីម្នាក់នេះ គាត់ជាសមាជិកក្រុមប្រឆាំងការជួញដូរមនុស្សថ្នាក់ជាតិ និងអន្តរជាតិលំដាប់ពិភពលោកផងដែរ គាត់មានអាយុពិត ៤០ឆ្នាំ ហើយជាមនុស្សមិន ឡយឆាយហ៉ឺហា សុភាពរាបសាគោរព ចាស់ទុំ មានទំនាក់ទំនងល្អក្នុង ជាមួយមិត្តរួមការងារ និងតែងចូលរួមជាមួយសង្គម ការងារបក្ស ការងារមូលដ្ឋាន ហើយតែងជួយដល់កុមារ និងស្ត្រីរងគ្រោះទៀតផងក្នុងពេលកន្លងមក។

ដូចនេះហើយសូមបងប្អូនកូនក្មួយ ឈប់យល់ច្រឡំ និងផ្សព្វផ្សាយពត៌មានមិនពិត ធ្វើអោយប៉ះពល់ដល់សង្គម ដល់បុគ្គលល្អៗ យើងត្រូវរួមគ្នាការពារ សន្តិភាព អភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាខ្មែរតែមួយរស់ជាមួយគ្នាក្រោយម្លប់សន្តិភាព ដែលមានសម្តេចតេជោជាអ្នកដឹកនាំប្រកបដោយការឈ្លៀសវៃ។ សូមជម្រាបថាម្ដាយរបស់នាងខ្ញុំស្គាល់ ច្បាប់ដូចបាត់ដៃជាមនុស្សចេះដឹងហើយថ្លៃថ្នូរណាស់”៕

For More Videos Amazing