កប់តែម្តង! សុទ្ធតែ​តារា​ និង​បុគ្គល​ល្បីៗ​ជាច្រើន​រូប​ បានចូលរួម​ក្នុង​ពិធី​មង្គល​ការ​របស់តារា​ចម្រៀង​ សុខ​ រក្សា​ ជាមួយ​តារាសម្តែង​ស្រី​ កុល​ ដាវី​ ធ្វើ​ឲ្យ​កក្រើកពិធីទាំងមូល​តែម្តង​…(មានវីដេអូ​)

នៅថ្ងៃ​ទី​៨​ ខែ​មីនា​ ឆ្នាំ​២០១៩ម្សិលមិញនេះ​ ត្រូវ​ជាថ្ងៃ​នៃទិវា​សិទ្ធ​នារី​អន្តរជាតិ​ ហេីយក៏ត្រូវជាថ្ងៃរៀប​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​ ​តារា​ចម្រៀង​ សុខ​ រក្សា​ ជាមួយ​នឹង​តារាសម្តែង​ស្រី​ កុល​ ដាវី​ ក្រោយ​ពី​អ្នក​ទាំង​ ២រូប​ បាន​ស្រលាញ់​គ្នា​ និងតស៊ូ​ជំនះនូវរាល់​ឧបសគ្គ​ជាច្រើន​ទម្រាំបានឈាន​មកដល់ពេលវេលា​ដ៏មានសារៈសំខាន់​បំផុត​នេះ។

ក្នុង​នោះដែរ​ កម្មវិធី​ពេលព្រឹក​ ដោយមានការរៀបចំនូវ​ផ្លែឈើ​ជាច្រើន​មុខ ក្រោម​កម្មវិធី​ហែរជំនូន​ដែលមានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​យ៉ាង​អធិកអធម​ ចំណែក​ឯ​ពិធី​កាត់​សក់​បង្កក់​សិរីវិញ​ ដែលមានការចូលរួមសម្តែងដោយលោក​ ខាត់​ ចំរើន​ រួម​ជាមួយ​អ្នក​នាង​ ខាត់​ សុឃីម​ កាន់​តែ​ធ្វើ​ឲ្យ​ពិធី​ទាំង​មូល​ ទទួលបា​ននូវ​សម្លេងសេីចក្អាកក្អាយ​យ៉ាង​ខ្លាំង​។

រីឯចំពោះការតុបតែងវិញ កាន់តែ​មិនធម្មតាតែម្តង ដោយមានការ​រៀប​ចំ​ផ្កា​ជាច្រើន​ប្រភេទ​យ៉ាង​ស្គុះស្គាយ​ និងគ្រឿងរណ្តាប់សុទ្ធតែរបស់ប្រណិតៗទៀតផង ដែលធ្វេី​ឲ្យ​អ្នកដែលបានចូលរួមក្នុង​កម្មវិធី​មង្គលការ​ បាននាំគ្នា​លាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា​ ចំពោះ​ការតុបតែង​ហាង​ និងការ​តុបតែង​ខ្លួន​យ៉ាង​សាក​សម​ឥតខ្ចោះ​ផងនោះ​។

បេីយេីង​ក្រឡេក​មកមេី​លពី​ទិដ្ឋភាព​ទាំង​ស្រុង​ ​ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​នៅពេល​ល្ងាច​វិញ​ គឺកាន់តែពិសេសតែម្តង​ ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​តារាកិត្តិយស​ក្នុង​វិថី​សិល្បៈ​ និង​បុគ្គល​​ល្បីៗ​ជាច្រើន​រូប ដោយមានទឹកមុខស្រស់ស្រាយ ក៏ដូចជា​ស្នាម​ញញឹម​យ៉ាង​រីករាយ​ និងមាន​ភាព​ស្និទ្ធស្នាល​គ្នា​ពេញ​ក្នុង​កម្មវីធី​នេះ​តែម្តង​។

បេីធ្វេីការរៀបរាប់​ចំពោះ​វត្តមាន​របស់​តារា​ល្បីៗ​ដែលបានចូលរួមក្នុង​កម្មវិធី​មង្គលការ​ខាងលេី​នេះ​ មានដូចជា​៖​ តារា​ជេីងចាស់​ អ្នកនាង​ ចាន់​ តារាទី​,​ លោក​ ជា​ វិបុល​,​កញ្ញា​ អុីវ៉ា​,​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​,​ ​កញ្ញា​ ដួង​ ម៉ានិច្ច​,​លោក​ មួន​ ម៉ារ៉ា​,​ លោក​ សុវណ្ណ​ រិទ្ធី​,​ លោក​ មៃ​ សុគន្ធ​,​ កញ្ញា​ តូតា​,​ អ្នកនាង​ លី​ ចាន់​សីហា​,​

នាយ​ ចឺម​,​ កញ្ញា​ ពេជ្រ​ សូលីកា​,​លោក​ G-Davith, លោក​ ស៊ូ​ យ៉ាទី​,​ លោក​ មាស​ សាលី​,​ លោក​ សាន្ត​ ប៊ុនធឿន​,​ អ្នកនាង​ ខាត់​ សុឃីម​,​ លោក​ អេន​ឌី​,​ លោក​ ខាត់​ ចំរើន​ រួម​ជាមួយ​តារាល្បីៗ​ជាច្រើន​រូប​ទៀត​។ ដេីម្បី​ទទួលជ្រាប​អំពី​ទិដ្ឋភាព​ ក៏ដូចជាវត្តមានរបស់​តារាល្បី​ៗ​ជាច្រើន​រូប​ ដែលបាន​ចូល​រួម​ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ខាងលេី​នេះ​ សូម​ប្រិយមិត្ត​ និងមហាជន​​រីករាយ​ទស្សនា​នូវ​កម្រងរូបភាព​ដូច​តទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing