ពេលនេះលោក សុវណ្ណ រិទ្ធី បានយកថវិការ ១០០០ដុល្លា របស់លោកខេមរៈ សិរីមន្ត ជូនដល់កីឡាករកាយវប្បកម្មទាំងពីរនាក់រួចហើយ ហើយអ្នកទាំងពីរក៍បានសម្តែងការឈឺចាប់ថា…(មានវីដេអូ)

ក្រោយពីរឿងរ៉ាវកីឡាករ កាយវប្បកម្ម បានស្នើរទៅដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល អោយជួយអន្ដរាគមន៏អោយជួយដោះស្រាយចំពោះបញ្ហា បាត់ប្រាក់រង្វាន់ ដែលបានត្រូវតែទទួលបាន ១២០លានរៀល តែបើជាទទួលបានត្រឹមតែ ២០លានរៀលប៉ុណ្ណោះ មិនដូចអ្វីដែលអនុក្រឹតបានចុះនោះឡើយ។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ អគ្គនាយកសារព័ត៏ TVFB លោក សុវណ្ណ រិទ្ធី ក៏បានជួបសំភាសន៏ជាមួយ លោក សំបូរ សោភ័ណ្ឌ និង លោកសំបូរ ណាន ដែលជាម្ចាស់មេដៃមាស កាយវប្បកម្ម លំដាប់ថ្នាក់ពិភពលោក កាលពីឆ្នាំ ២០១៦ និងឆ្នាំ២០១៧ ចំពោះបញ្ហាដែលខាងក្រសួង បានថាមេដៃមាសនេះ មិនពេញលេញនោះទេ។

ទទឹមនឹងនេះដែរ ក្នុងពេលឥលូវនេះម្ដងទៀត លោក សុវណ្ណ រិទ្ធី ក៏បានសំភាសន៏សារជាថ្មីជាមួយលោក សំបូរ សោភ័ណ និងលោក សំបូរ ណាន ដោយបានសួរនាំពីការហាត់កីឡាកាយវប្បកម្ម ដោយពិតជាមានផលវិបាកយ៉ាងខ្លាំង មិនមែនស្រួលដូចអ្វីដែលគេបានឆ្លើយនោះឡើយ ត្រូវចំណាយពេលវេលាជាច្រើន ការហ្វឹកហាត់ត្រៀមមុនពេលប្រលង ត្រូវចំណាយពេលវេលា អត់អាហារ ត្រូវញ៊ាំអាហារណាមួយអោយ ត្រូវនឹងសាច់របស់យើង ហើយពេលប្រលង ត្រូវអត់អាហារនិងទឹក អ្វីដែលសំខាន់ខ្លាចប្រគៀវកាចទៀតផង។

យ៉ាងណាមិញ លោក សុវណ្ណ រិទ្ធី ក៏បាននាំយកថវិការបស់ កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ចំនួន ១០០០ដុល្លារ មកឧបត្ថមដល់រូបលោក។ ហើយរូបលោកក៏បានអំពាវនាវ អោយខាងក្រសួង សូមគិតគូរសារជាថ្មីចំពោះបញ្ហានេះ។ គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ថវិកាដែលសម្ដេច ហ៊ុន សែន បានឧបត្ថមមក លោក សំបូរ ណាន ចំនួន ១មុឺនដុល្លារ ហាក់មិនទាន់ឃើញទល់តែសោះ។

សូមទស្សនាវីដេអូខាងក្រោម