ស្រស់ស្អាត​ណាស់​! បែកធ្លាយ​អ្នក​កំដរកូន​ក្រមុំ​ កុល​ ដាវី​ គឺជា​កញ្ញា​ ពេជ្រ​ សូលីកា​ ដែលមានរូបសម្រស់​ស្រស់ស្អាត​…(មានរូបភាព​)

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​កំពុង​តែ​មានការចាប់​អារម្មណ៍​ជាខ្លាំង​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ស្រី​ កុល​ ដាវី​ ជា​មួយ​នឹង​តារាចម្រៀងលោក​ សុខ​ ​រក្សា​ ក្រោយពីពួកគេទាំង​ ​២​នាក់ បាន​តស៊ូ​ជាមួយ​គ្នា​អស់​រយៈ​ជាច្រេីន​ឆ្នាំ​មកនោះ​ ទម្រាំ​បានមកដល់ថ្ងៃជោគជ័យ​ដ៏មាន​មង្គល​ក្នុង​ថ្ងៃនេះ។

ថ្ងៃ​ដ៏មាន​ន័យ​ មាន​សិរីមង្គល​ និងជា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ សុខ​ រក្សា​ ជាមួយ​នឹង​តារាសម្តែង​ស្រី​ កុល​ ដាវី​ គឺមានការ​ចូលរួម​ពីភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ និង​តារាល្បី​ៗ​ក្នុង​សិល្បៈ​មួយ​ចំនួន​ ដោយមានទឹកមុខ​រីករាយ​ ក៏ដូចជា​ស្នាម​ញញឹម​ពេញ​ក្នុង​ពិធី​តែម្តង​។

អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​ ស្រាប់តែ​កញ្ញា​ ពេជ្រ​ សូលីកា​ តារាចម្រៀងស្រី​វ័យក្មេង​ និងមានរូបសម្រស់ស្រស់ស្អាត​ផូរផង់​ បានមាន​វត្តមាន​ធ្វើ​ជាអ្នកកំដរ​កូនក្រមុំ​ កុល​ ដាវី​ ដែលទទួលបាននូវការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ចំពោះ​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​។

គួរបញ្ជាក់ដែរថា​ ក្រោយពី​កម្មវិធី​មង្គលការនាពេលព្រឹក​ ដូចជា​ពិធី​ហែរជំនូន​ និងពិធី​កាត់សក់​​ ត្រូវ​បានបញ្ចប់​រួចរាល់នៅបុរីជីបម៉ុងលេន ជិតផ្សារអុីអន២​ហេីយ​នោះ​ នាពេលល្ងាចនេះ​ កម្មវិធី​ភោជនីយ​អាហារ​ នឹងបន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​អគារ​ C ចាប់​ផ្ដើម​នៅ​វេលាម៉ោង​ ៥ល្ងាច​នេះ​ ផងដែរ​។

For More Videos Amazing