ស្អាត​អស់​ទាស់​! ទិដ្ឋភាព​ពេលព្រឹក​ក្នុង​ពិធី​មង្គលការ​​តារាសម្តែង​ស្រី​ កុល​ ដាវី​ និងលោក​ សុខ​ រក្សា​ ដែលមាន​សុទ្ធតែ​…(មានវីដេអូ​)

ថ្ងៃ​ដ៏មាន​ន័យ​ មាន​សិរីមង្គល​ និងជា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​ សុខ​ រក្សា​ ជាមួយ​នឹង​តារាសម្តែង​ស្រី​ កុល​ ដាវី​ ក្រោយពី​បាន​ចាប់ដៃតស៊ូជាមួយគ្នា​ រហូត​យល់ចិត្ត​យល់ថ្លេីម​ ទម្រាំតែបានមកដល់ថ្ងៃជោគជ័យ ដ៏មានសុភមង្គលមួយនេះ​ ពិតជា​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជាច្រើន​រាប់​មិន​អស់​នោះទេ។

ដោយឡែក​ នៅព្រឹក​នេះ​ដែរ​ ក្រោមកម្មវិធី​ហែរជំនូន​ ដែលបានរៀបចំនូវ​ផ្លែឈើ​ជាច្រើន​មុខ ដោយមានការចូលរួម​ពីភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ដេីម្បី​ចូលរួម​អបអរ​ដល់​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយគូ​នេះ​ ដែលពិតជា​ទទួល​បាននូវ​ភាព​រីករាយ​ និង​ស្នាម​ញញឹម​យ៉ាង​មាន​សុភមង្គល​បំផុត​។

ចំពោះកូន​កំលោះ​ និងកូនក្រមុំ​ លោក​ សុខ​ រក្សា​ និង​អ្នក​នាង​ កុល​ ដាវី​ ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​ និង​ស្រស់​សង្ហា​ខ្លាំងណាស់​ បន្ថែម​លេីសពីនេះ​ទៀត​ ការ​​តែងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងស្រស់សង្ហា កាន់តែ​ធ្វើ​ឲ្យ​គូស្វាមីភរិយាមួយ​គូ​នេះ​ ទទួលបាននូវភាពសក្តិសមជាគូអនាគតរស់ជាមួយគ្នាយ៉ាងពិតៗតែម្តង។

គួរបញ្ជាក់ដែរថា​ ចំពោះពិធីហែរជំនូននាព្រឹក​ថ្ងៃ​ទី​ ៨​ ខែ​មីនា​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅបុរីជីបម៉ុងលេន ជិតផ្សារអុីអន២ ក្រោយផ្សារម៉ាក្រូ ផ្ទះលេខ 156 ផ្លូវលេខ P13 ហេីយ​ចំណែកឯ​ពិធី​ភោជនីយ​អាហារ​វិញ​ និង​ចាប់ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​ នៅអគារ​សន្និបាត​កោះ​ពេជ្រ​ អគារ​ C​ រាជធានីភ្នំពេញ​។

សូមទស្សនាវីដេអូខាងក្រោម