អុញមានរឿងអីចេះ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញអារម្មណ៍មានសំពាធខ្លួនឯង គ្មានលទ្ធភាពក៏ខុស ជួយហើយក៏ខុស រហូត….

លោកឧកញ៉ា ឡែង ណាវ៉ាត់ត្រា ប្រិយមិត្ដប្រាកដជា ស្គាល់រូបលោកមកហើយ ដែលលោកគឺជា លោកឧកញ៉ា ចិត្ដធម៌ដែលតែងតែលេចវត្ដមានជួយ ទៅដល់ជនចាស់ជរា ក៏ដូចជាប្រជាពលរដ្ឋជាច្រើន ព្រោះរូបលោកក៏ធ្លាប់ជាពលកលគេនៅកូរ៉េ ក្រខ្សាត់ រូបលោកយល់ពីអារម្មណ៏ ព្រមទាំងបញ្ហាមួយនេះ។

ទទឹមនឹងពេលថ្មីៗនេះដែរ រូបលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ១លានដុល្លារជាង សម្រាប់សាងសង់សាលារៀន ភាសាកូរ៉េ ជួលគ្រូបង្រៀន ព្រមទាំងមានកន្លែងស្នាក់នៅ ដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះ ចូលរៀនរហូតទៅដល់៣០០០នាក់ អ្វីដែលពិតជាគួរអោយគោរពរូបលោកនោះ លោកថែមទាំងបានបង្កើតការងារដល់សិស្សដែលកំពុងតែសិក្សា អោយរកបានចំណូលថែមទៀតផង។

ដោយឡែកក្នុងថ្ងៃ ៨មិនា ទិវាសិទ្ធនារី នាព្រឹកនេះ លោកបានបង្ហោះសារនៅលើគេហទំព័រ ហ្វេស ប៊ុក Navatra Leng ដោយបានបង្ហាញពីអារម្មណ៏សោកសៅមួយ ដែលធ្វើអោយរូបលោកហាក់មិនមាន ការសប្បាយចិត្ដទល់តែសោះ ក្នុងខ្លឹមសារអត្ថបទនេះ លោកបានសរសេរថា៖”ខ្ញុំក៏លំបាកដែរបងប្អូន សូមអធ្យាស្រ័យផង មនុស្សមានអំរែក

ផ្សេងគ្នា ពេលខ្លះការពឹងពាក់របស់បងប្អូនខ្ញុំជួយមិនបាន ទាំងស្រុង ព្រោះមិនមែនតែរឿងមួយនឹងទេ សូមបងប្អូនកុំមានអារម្មណ៍ស្អប់ខ្ញុំអី ខ្ញុំហាក់ដូចជាមានសំពាធលើខ្លួនឯង បងប្អូនខ្លះជួយហើយបែរជាមិនគោរពតាមការសន្យា ធ្វើប្រងើយ ហើយដើរនិយាយចេះចុះ រកតែរាប់គ្នាមិនបាន យល់អារម្មណ៍នេះហើយ គ្មានលទ្ធភាពក៏ខុស ជួយហើយក៏ខុស រហូតមើលមុខគ្នាមិនត្រង់។ ហ៊ឺ កុំតបស្នងអារម្មណ៍បែបនេះអី ស្រលាញ់រាប់អានគ្នាទៅបងប្អូន”។