ក្តៅៗ! ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក បានចេញវីដេអូ ប្រតិកម្ម ទៅនឹងក្រសួង ថាជាមេដាយមាស មិនពេញលេញ និងទឹកប្រាក់ ១២០លានរៀល…..(មានវីដេអូ)

កាលពីថ្ងៃម្សិលមិញនេះ មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្ដាញ សង្គមហ្វេសប៊ុក បន្ទាប់ពីកីឡាករកាយវប្បកម្មពិភពលោក លោក Suphorn Sombo បានបង្ហោះសារ ដោយសុំឲ្យមានការអន្ដរាគមន៏ ពីសម្ដេតតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធចំពោះការបាត់បង់ប្រាក់រង្វាន់​ លើកទឹកចិត្ដចំនួន ១០០លានរៀល។​

ពាក់ព័ន្ធ​ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​រួចមក​ ឯកឧត្ដម អ៊ុក សុខជាតិ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានកីឡា​ តាមរយៈ​គេហទំព័រ ហ្វេស ប៊ុកផេក BTV Cambodia​ ក៏បាន​ចេញ​មុខ​បកស្រាយ​ ដោយបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​

«មិនមានបាត់លុយ ប្រាក់រង្វាន់អ្វីនោះឡើយ គ្រាន់តែមានការភ័ន្ដច្រឡំ និងមិនបានដឹង អំពីដំណើររឿង នៃការផ្ដល់ប្រាក់រង្វាន់​ តែប៉ុណ្ណោះ ដោយប្រាក់រង្វាន់ចំនួ​ន​ ២០លានរៀលនេះ កើតចេញពីគោលការណ៏​ ស្នើរសុំពិសេស ដើម្បីកំណត់អោយដូច​ ទៅនឹងមេដៃមាស ដែលកីឡាកររូបនេះរកបាន មិនមែនកំណត់​ ១២០លានរៀលដូចអនុក្រឹតនោះទេ»។

ក្រោយពី​មានការ​បកស្រាយ​ដោយមានការលេីកឡេីងបែបនេះរួចមក​ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ នៅតែ​មិនមានការ​មិនពេញចិត្ត​ ដោយនៅតែ​ទាមទារ​ស្នេី​ឲ្យ​សម្តេច​តេជោ​ ហ៊ុន​ សែន​ មេត្តា​ជួយ​អន្តរាគមន៍​ ហេីយ​នៅ​មុន​នេះ​បន្តិច​ លោកក៏បាន​ហៅ​សារព័ត៌មាន​ TVFB មកធ្វេីការ​សម្ភាសន៍​ដោយ​ផ្ទាល់​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​នូវ​កិច្ចសម្ភាសន៍​ជាមួយ​កីឡាករ​ Suphorn Sombo​ ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing