ក្រោយពីល្បី មានលេខចម្លែក ខលទៅរួចមក ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានជួបប្រទះនឹងរឿងនេះ ដោយមានលេខចម្លែកនេះ ខលមកនាង ស្រាប់តែនាង…..

មួយ​រយៈ​ពេល​កន្លងមក​នេះ​ មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​ ប្រហែល​ជាធ្លាប់បានជួបប្រទះរួចមកហេីយ​ ពាក់ព័ន្ធ​នឹង​ករណី​លេខប្លែកៗដែលមានចំនួនច្រេីនខ្ទង់​ បានទូរស័ព្ទមក​ ហេីយ​បេីសិនជាយេីងលេីក​ វា​នឹងដាច់ទៅវិញតែម្តង​ ដែលនេះជា​ករណី​មួយ​ ដែល​ប្រិយមិត្ត​គួរតែយល់ដឹង​អោយបានច្បាស់។

ចំពោះ​ករណី​ទាំង​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ធ្លាប់បានប្រកាសរួចមកហេីយ​ អោយមានការ​ប្រុងប្រយ័ត្ន​ចំពោះ​រឿងនេះ​ ប្រសិនមានលេខទាំងនេះ​ទូរស័ព្ទ​មក​កាន់អ្នក គួរតែ​កុំទទួលអោយសោះ​ ជាពិសេស​នោះ​ ក៏​កុំ​ទូរស័ព្ទ​ត្រលប់​ទៅ​វិញផងដែរ​ ទេីបអាច​ជៀសវាង​នូវ​រាល់​បញ្ហាផ្សេងៗ​ ដែលអាចកេីតមានឡេីងផងដែរនោះ។

ដោយឡែក​ នារី​ដ៏ស្រស់ស្អាតម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mss Mey ដែលកាល​ពី​ថ្មីៗ​នេះ​ រូបនាង​បានជួបប្រទះ​ចំពោះ​លេខ​ច្រើន​ខ្ទង់​បាន​ព្យាយាម​ទូរស័ព្ទ​មក​ ក្នុង​នោះ​ដែរ​ រូបនាង​ក៏បាន​បញ្ជាក់​ថា៖​ «ព្រឹកមិញវាខលមកខ្ញុំ ខ្ញុំបានលើកហើយ​ វាក៍ចុចបិតភ្លាមៗ ហើយលូវខ្ញុំបានប្លុកលេខវាហើយលុបចោលទៀត»។

ក្រោយពី​មានការ​បង្ហាញ​តាម​រយៈ​នារី​ដ៏ស្រស់ស្អាតខាងលេីនេះរួចមក​ ស្រាប់តែ​មាន​មហាជន​មួយ​ចំនួន​បានចូលរួម​បញ្ចេញ​ជាមតិ​ ដោយ​ភាគ​ច្រើន​ សុទ្ធ​សឹង​តែធ្លាប់​ជួបនូវ​ករណី​នេះ។ គួរបញ្ជាក់ដែរថា​ ចំពោះ​ករណី​នេះ​​ ក្រុម​ហ៊ុន​ទូរស័ព្ទ​ក្នុង​ប្រទេស​ ក៏មិនអាចក្តាប់​ព័ត៌មាន​ទាក់ទង​នឹង​លេខទាំងនេះបានផងដែរ។

For More Videos Amazing