អុញ! នៅសុខៗលោកឧកញ៉ា ហ៊ុន ជា ហៅលោកសុវណ្ណ រិទ្ធី ឡើងរុិញ ស្រាប់តែលោកសុវណ្ណ រិទ្ធី តបទៅវិញថា….

លោកឧញ៉ា​ ហ៊ុន​ ជា​ គឺ​បុគ្គល​ដ៏ល្បី​មួយរូប​ មាន​ឋានៈ​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​៣​ នឹងត្រូវ​ជា​ក្មួយ​ប្រុស​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ។ មួយ​រយៈ​ពេល​នេះ​ គេសង្កេត​ឃើញថា​ លោកឧកញ៉ា​ ហ៊ុន​ ជា​ តែងតែ​មាន​វត្តមាន​ក្នុង​កិច្ចការ​ងារ​សង្គម​ជាច្រើន​ ជាពិសេស​លោកតែងតែ​ចេញមុខ​ឈឺឆ្អាល​ជួយ​ទៅដល់​មនុស្សមួយចំនួន​ដែលទទួលរង​នូវ​ភាព​អយុត្តិធម៌​ផងដែរ​។

ដោយឡែក​ កាលពី​យប់មិញ​នេះ​ តាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ឧកញ៉ា​ ហ៊ុន​ ជា​ បាន​បង្ហោះ​នូវ​រូប​ភាព​មួយ​សន្លឹក​ ថត​ជាមួយ​លោក​ សុវណ្ណ​ រិទ្ធី​ អមជាមួយ​ពាក្យ​ពេចន៍​កំប្លែង​ថា៖​ «ចង់មុិចណុង អាបុិនេះ តោះឡើងរុិញហ្មងទៅចឹង ហហហហហ good night Cambodia news»។

ជាមួយ​គ្នានេះ​ដែរ​ លោក​ សុវណ្ណ​ រិទ្ធី​ អគ្គនាយក​សារព័ត៌មាន​ TVFB ក៏បានឆ្លេីយ​តប​ភ្លាម​ៗ​ទៅកាន់​លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ដោយបានរៀបរាប់​យ៉ាងដូច្នេះ​ថា​៖​«បងប្រុស​ Hun Chea​ ដុតប្អូនទាំងយប់បែបនេះ ដោយក្តីគោរពបង​ សំរាប់ការរាប់អានប្អូន»។ ក្នុង​នោះដែរ​ មហាជន​មួយ​ចំនួន​ បានមាន​ការ​ភ្ញាក់ផ្អើល​ និង​មាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​រូបភាព​មួយនេះ។

For More Videos Amazing