សូមជួយស៊ែរបន្តផង! កីឡាករកាយវប្បកម្មម្នាក់ សូមអោយសម្តេចតេជោ ហ៊ុន សែន ជួយគាត់ផង ព្រោះថាគាត់ប្រកួតឈ្នះមេដាយមាស លំដាប់ថ្នាក់ពិភពលោក ដែលមាន៥១ប្រទេសចូលរួម តែបែរជាខាងក្រសួង…..

កាលពីប៉ុន្មានម៉ោងមុននេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលយោងតាមរយៈបុរសម្នាក់មានឈ្មោះ នៅក្នុងបណ្ដាញ សង្គម ហ្វេស ថា Suphorn Sambo ដែលត្រូវបានស្គាល់ថា គាត់គឺជាកីឡាករ កាយវប្បកម្មកម្ពុជា ដោយរូបលោកបានបង្ហោះសារមួយចំនួន ដោយស្នើរអោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អោយជួយរកយុត្ដិធម៏ជូនលោក។

ជាមួយគ្នានេះដែរ នៅក្នុងខ្លឹមសារអត្ថបទរបស់លោក បានផ្ញើរទៅកាន់សម្ដេច ហ៊ុន សែន មានខ្លឹមសារថា៖”ខ្ញុំបាទសូម ជំរាបសួរនិងគោរព សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជាដែលទើបនិងប្រកួតបានមេដាយមាស លំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នៅប្រទេសថៃ ដែលប្រទេសចូលរួមប្រមាណ៥១ប្រទេស។

ថ្ងៃនេះខ្ញុំបាទ មានបញ្ហាដែលទាក់ទង ជាមួយនិងប្រាក់រង្វាន់លើកទឹកចិត្តដោយ ក្រសួងអបរំបានទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តពី១២០,០០០,០០០រៀល ដោយនៅត្រឹមតែ២០,០០០,០០០រៀល ដោយមិនបានបញ្ជាក់ពីមូលហេតុនិងមិនបានប្រាប់ អ្នកកីឡារមុនថ្ងៃប្រកួតនោះទេ លុះដល់ពេលដែលខ្ញុំបាទ ប្រកួតរួចទទួលបានមេដាយ ហើយទើបក្រសួងបានប្រកាស ថាទំលាក់ប្រាក់រង្វាន់ លើកទឹកចិត្តទៅវិញ។

ខ្ញុំសូមអោយសម្តេច ជួយដោះស្រាយបញ្ហានេះ អោយខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹង ថាត្រូវដោះស្រាយ បញ្ហានេះដោយវិធីណាទេ។ សូមអោយសម្តេច ជួយដោះស្រាយបញ្ហានេះអោយ ខ្ញុំបាទដោយក្តីអនុគ្រោះ ខ្ញុំបាទសូមអរគុណសម្តេចនិងជូនពរ អោយសម្តេចមានសុខភាពល្អ”៕

For More Videos Amazing