នាយពាក់ មី បានសួរសំនួរយ៉ាងចាក់ដោត​ ទៅកាន់លោកសុវណ្ណ រិទ្ធី ដែលធ្វើអោយលោកគាំងនិយាយលែងចង់ចេញតែម្តង…(មានវីដេអូ)

ប្រិយមិត្ដប្រាកដ ជាស្គាល់រួចមកហើយ នូវលោកសុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដែលជារឿយៗ ពួកយើងទាំងអស់គ្នាតែងតែឃើញរូបលោកចេញមុខ តាមរយៈគេហទំព័រ ហ្វេស ប៊ុក ចុះទៅយកព័ត៌តាមបណ្ដាលគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ។

ទទឹមនឹងនេះដែរ រូបលោកក៏ជាបុគ្គលដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជាផងដែរ ដែលរូបលោកតែងតែចេញមុខប្រតិកម្ម ក៏ដូចជាធ្វើការរិះគន់ ដ៏អ្នកមានអំណាចមួយចំនួន ដែលពួកគេទាំងនោះ តែងតែធ្វើអំពើខុសច្បាប់ ដោយរូបលោក មិនមានភាពខ្លាចញញើត ទល់តែសោះអោយតែអ្វីដែលជាការពិត។

ដោយឡែកកាលពីម្សិលមិញនេះផងដែរ លោកបានចូលរួមក្នុងពិធីសម្ភោធ រឿងខ្មែរ របស់លោក ពាក់មី ដែល
មានចំណងជើងថា “លោកប្ដី” ដោយមានការអញ្ចើញចូលរួមជាមួយភរិយាជាទីស្រលាញ់របស់លោក មានឈ្មោះថា មាស សុជាតា រួមជាមួយក្រុមការងាររបស់លោក។

អ្វីដែលកាន់តែពិសេស ក្នុងការចូលរួមពិធីសម្ភោធ រឿង “លោកប្ដី”នោះ លោក ពាក់មី បានសួរមួយសំនួរយ៉ាងចាក់ដោត ទៅកាន់ លោក សុវណ្ណ រិទ្ធីនៅមុខភរិយាជាទីស្រលាញ់របស់លោកថា៖”ពេលដែលលោកទៅយកព័ត៌មាន នៅពេលយប់ជ្រៅ ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ ស្រលាញ់និងគ្រាំទ្ររូបលោកជាខ្លាំង សុខចិត្ដប្រគល់ខ្លួនអោយលោក តើលោកព្រមទៅជាមួយនាងដែរឬទេ?”

នៅពេលនោះដែរ លោកបានឆ្លើយតបយ៉ាងមុឺងម៉ាត់ថា៖”សម្រាប់គាត់វិញគឺមិនទៅនោះទេ ព្រោះលោកគិតថាប្រពន្ធរបស់លោក កំពុងតែរង់ចាំលោកនៅឯផ្ទះរាល់យប់ ហើយនៅពេលដែលបាត់រូបលោកពីផ្ទះម្ដងៗ តេផងឆាតផង សួរផង ចឹងអត់ទៅតែម្ដង បើទៅមានតែឈ្លោះគ្នាជាមួយប្រពន្ធ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing