ក្តៅៗ! លោកឧកញ៉ា ឌួង ឆាយ ជួបគ្រោះថា្នក់ចរាចរណ៍ បន្ទាប់ពីត្រលប់មកពីសួរសុខទុក កូនរបស់លោកផែង វណ្ណៈ ដែលបណ្តាលអោយ….(មានវីដេអូ)

នៅមុននេះ​បន្តិច​ មានករណី​គ្រោះថ្នាក់ចរាចរ​ណ៏​មួយ​បានកើតឡើង​ បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយមាន ម៉ូតូមួយគ្រឿង​មានគ្នា​ ២នាក់​ បានជិះ​ទៅប៉ះនឹង រថយន្តទំនើប រ៉ូរ៉យ របស់លោក ឧកញ៉ា ឌួងឆាយ​ ស្ថិត​នៅ​ម្តុំ​វិមាន​ឯករាជ្យ​ បង្កឲ្យ​រថយន្ត​ស៊េរី​ដ៏ទំនើប​មួយ​នេះ​ បានរងនូវការខូចខាតនៅផ្នែកកង់​ខាងក្រោយ​រថយន្ត​ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បាន​ធ្វើ​ការ​បញ្ជាក់​ថា​ មកពី​ភាគី​ខាង​ម៉ូតូ​ បាន​បេីកបរលឿនពេក​ ទេីប​ជ្រុលទៅប៉ះ​នឹង​រថយន្ត​ស៊េរី​ដ៏ទំនើបម៉ាក​ រ៉ូរ៉យ​ ដែលកំពុងតែបេីកបរ​ឆ្លងផ្លូវចូលទៅក្នុង​ ខន់ដូ​ មួយកន្លែង​ ក្រោយ​មក​លោកឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​បេីក​រថយន្ត​ចេញ​ពី​កន្លែងកើតហេតុ​ ដោយទុកឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​វាស់វែង​ជាបន្ត។

បេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោឧកញ៉ា​ ឌួង​ ឆាយ​ ទេីប​តែបាន​ទៅសួរសុខទុក្ខកូន​ និងចៅ​ របស់​លោក​ ​ផែង​ វណ្ណៈ​ នៅ​មន្ទីរពេទ្យ​ ក្រោយ​ពេល​ត្រលប់មកវិញ​ ក៏ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​តែម្តង។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម