ស្រីៗដឹងតែសល់ហេីយ! មួយគូរទៀតហេីយស្នេហាភេទដូចគ្នា ស្នេហាឆ្លងវេហា ពិតជាស្វីតខ្លាំងណាស់….(មានរូបភាព)

ក្នុងសង្គមពេលបច្ចុប្បន្ននេះ នៅលើពិភពលោកយើងនេះ ស្នេហាពិតជាមានច្រើនប្រភេទណាស ដោយអ្នកខ្លះប្រុស ស្រលាញ់ប្រុស ស្រីស្រលាញ់ស្រីក៏មាន។ ហើយទៅតាមទំនៀមទំលាប់ប្រពៃណីរបស់គេតាមប្រទេសនីមួយៗ ដោយច្បាប់ប្រទេសខ្លះ យល់ព្រមពួកគេទាំងពីរអាចរៀបអាពាហ៏ពិពាហ៏ស្របច្បាប់បាន ហើយប្រទេសខ្លះទៀតមិនអនុញ្ញាត អោយរៀបការភេទដូចគ្នានោះឡើយ។

ដោយឡែកក្នុងថ្ងៃនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកបងប្រុសម្នាក់ ដែលមានឈ្មោះថា Sareoun Un បានបង្ហោះពីទិដ្ឋភាព ព្រមទាំងវីដេអូ គូស្នេហ៏ឆ្លងទ្វីបមួយគូរ ស្រលាញ់ភេទដូចគ្នា ដោយបុរសជាស្វាមី ជាជនជាតិបរទេស ព្រមទាំងបុរសជាជនជាតិខ្មែរ គឺជាភរិយា បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងខ្លឹមសារអត្ថបទ បងប្រុស Sareoun Un បានប្រាប់អោយដឹងថា៖”មួយគូរទៀតហេីយស្នេហាភេទ ដូចគ្នាស្នេហាឆ្លងវេហា ស្រីៗដឹងតែសល់ហេីយ សូមជូនពរអ្នកទាំងពីរអោយស្រលាញ់គ្នារហូត។” ទទឹមនឹងនេះដែរ ពួកគេទាំងពីរបានរៀបពិធីមង្គលការ តាមបែបទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលបានធ្វើអោយមហាជន និងអ្នកនិយមប្រើប្រាស់

បណ្ដាញសង្គម ហ្វេស ប៊ុកនាំគ្នាច្រណែន ព្រមទាំងបានលួចសរសើរមិនដាច់ពីមាត់ និងបានធ្វើការ ជូនពរទៅដល់គូរស្វាមីភរិយាថ្មីមួយគូរនេះ អោយរស់នៅស្រលាញ់គ្នាដល់ចាស់សក់ស្កូវ រស់នៅជាមួយគ្នាពោលពេញទៅ ដោយភាពផ្អែមល្ហែម ព្រមទាំងសុភមង្គល និងទទួលទានរកសុីមានបានទៀតផង។