លោក​ ណាំ ប៊ុណ្ណារ័ត្ន​ បានចេញមុខបកស្រាយ​ ដោយនិយាយប្រតិកម្មចំៗ​ ចំពោះ​រឿង​ដែល​ លោក​ ផែន​ បូទី​ បានដៀលថា​ គ្មានបទថ្មីច្រៀង និងយកបទគេមកធ្វើជារបស់ខ្លួនឯង…(មានវីដេអូ​)

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​ បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​រឿងរ៉ាវ​ដែលបទ​ចម្រៀង​មួយបទ​ ជាការ​បកស្រាយ​ដោយនាយ ចឺម​ មានចំណងជើងថា​ “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា”​ របស់​ផលិតកម្ម​សាន់ដេ​ បាន​យក​បទ​ចម្រៀង​មរតក​ដើម​មកកាឡៃ​ ធ្វេីឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម។

បទ​ចម្រៀង​ “ថ្ងៃដែលអូនចុកឈាម​ ឬ នឹកភូមិភ្នំធំ”​ ដែលជាការនិពន្ធដោយ​កវីម្ចាស់ស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន​ ត្រូវ​បានក្រុម​ហ៊ុន​សាន់ដេ​ យកមកកាឡៃ​កែទំនុកច្រៀង ថែមទាំងដាក់ថានិពន្ធបទភ្លេងជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៀតផង​។ ចំពោះ​រឿង​ខាងលើ​នេះ​ ក៏ត្រូវបាន​តារាចម្រៀងលោក​ ណាំ​ ប៊ុណ្ណារ័ត្ន​ ដែលលោក​ក៏​ធ្លាប់ជា​អ្នក​និពន្ធ​ផងនោះ​ បានធ្វើ​ការ​បញ្ចេញ​ជាមតិ​យោបល់​មួយ​ចំនួន​ផងដែរ​។

ក្រោយ​ពី​មានការ​បញ្ចេញ​ជាមតិ​យោបល់​រួចមក​ លោក​ ផែន​ បូទី​ ដែលលោក​គឺជា​អ្នកធ្វើភ្លេងម្នាក់​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ ហើយ​ក៏ជា​អ្នក​ធ្វើ​ភ្លេង​ក្នុងបទចម្រៀង​នេះ​ដែរ​នោះ ​ក៏​បាន​បោះសម្តី​ដៀមដាម​ទៅ​កាន់​លោក​ ណាំ​ ប៊ុណ្ណារ័ត្ន​ ដោយបាននិយាយថា​ “គ្មានបទថ្មីច្រៀង និងយកបទគេមកធ្វើជារបស់ខ្លួនឯង” ។

ដោយមិនអាចនៅ​ស្ងៀម​ជាបន្តបាន​ លោក​ ណាំ​ ប៊ុណ្ណារ័ត្ន​ ក៏បាន​ចេញជា​វីដេអូ​បកស្រាយ​ចំពោះ​រឿង​ដែលបានកេីតឡេីងខាងលេីនេះថា​ «លោកមិនបាន​ លួចយកនោះទេ អ្វី​ដែលលោកធ្វេី​ គឺតាមការ​ចង់បាន​របស់មេ​តែប៉ុណ្ណោះ​ មិនមែន​ដូចជា​អ្វី​ដែលលោក​ ផែន​ បូទី​ បានរៀបរាប់​នោះទេ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing