អីយ៉ាស់​! ស្ងាត់ៗ​ អ្នកនាង​ រត្ន័​ រចនា​ ស្រាប់តែ​លេចមុខក្នុងផលិតកម្ម​​ របស់​លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ (Galaxy​ Navatra)​ ជាមួយ​បទ​ចម្រៀង​ដ៏ពិរោះ​…(មានវីដេអូ​)

កាលពី​ពេលថ្មីៗនេះ​ ផលិតកម្ម​ Galaxy​ Navatra​ របស់​លោកឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា​ ដែលជោគ​ជ័យខ្លាំង​លេី​វិស័យ​អចលនទ្រព្យ​ បានចាប់ផ្តើម​ បេីកដំណើរការក្រុមហ៊ុនចម្រៀងរបស់ខ្លួនជាផ្លូវការ​ហេីយ​ ដែលក្នុង​គោលបំណង​ដេីម្បី​បម្រើអារម្មណ៍បងប្អូនអ្នកស្តាប់ទាំងក្នុងនិងក្រៅប្រទេស​។

ក្នុង​នោះដែរ​ លោកឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា​ ក៏បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ សម្រាប់​ផលិត​កម្ម​ថ្មី​មួយ​នេះ​ ក្នុងការ​ចូលរួមក្នុងវិស័យសិល្បៈដោយមានទាំងបទនិពន្ធថ្មីៗ និងបទមរតកដើមមួយចំនួន ព្រមទាំងមានការចូលរួម​ ពីសំណាក់តារាចម្រៀងល្បីៗ រួមជាមួយបងប្អូនតារាចម្រៀងថ្មីៗ និងអ្នកនិពន្ធល្បីៗផងដែរ។

ដោយឡែក​ អ្វីដែល​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​នោះ​ ​ផលិត​កម្ម​ Galaxy​ Navatra​ ក៏បាន​បង្ហាញ​ពី​វត្តមាន​តារា​ចម្រៀង​មេម៉ាយ​ដ៏ល្បីមួយរូប​ តាម​រយៈ​បទ​ “មេម៉ាយ​សប្បាយ​ចិត្ត” អ្នកនាង​ រត្ន័​ រចនា​ នៅក្នុង​ផលិតកម្ម​របស់​ខ្លួន​ ដោយបាន​ធ្វើ​ការ​បកស្រាយ​បទ​ចម្រៀង​ មរតក​ដើម​ “គេលេងភ្លេងហេីយ” យ៉ាង​ពិរោះ​រណ្តំ​ទៀត​ផង។ ​

ជាមួយ​គ្នា​នេះ​ដែរ​ ផលិតកម្ម​ Galaxy Navatra ក៏បាន​បង្ហាញ​ពី​ទស្សនីយភាព​ក្នុង​ MV បទចម្រៀង​ “គេលេងភ្លេងហេីយ” ដោយ​មាន​ការ​បកស្រាយ​ អ្នកនាង​ រត្ន័​ រចនា​ អមជាមួយ​នឹង​ចង្វាក់​រាំ​យ៉ាង​រីករាយ​ ពិតជា​ធ្វេីឲ្យនឹកឃេីញដល់​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែលនឹង​ឈានមកដល់ក្នុង​ពេលឆាប់ៗនេះណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing