រំភេីប​ណាស់! ក្ដីសុខតិចៗ អរគុណដែលផ្ដល់តម្លៃ​ និងកិត្តិយសមកលេីរូបអូន…

មនុស្ស​យេីង​ម្នាក់​ៗ​ តែងតែ​ប្រាថ្នា​ចង់​បានមនុស្ស​ដែលខ្លួនស្រលាញ់មកធ្វេីជាគូ​អនាគត​ ចំពោះមនុស្សមួយចំនួន បេីទោះជា​ត្រូវ​ទទួលរង​នូវការ​ប្រមាថ​ ការ​មិនពេញ​ចិត្ត​ពី​សាច់ញាតិ​បងប្អូន​ក៏ដោយនោះ​ ក៏ពួកគេ​នៅតែ​ព្យាយាម​ជំនះតស៊ូដេីរទៅមុខ​ជាមួយគ្នា​ រហូត​ក្លាយទៅជា​គូជីវិត​ផងដែរ​ ។

ដោយ​ឡែក​ កាលពី​ពេលថ្មីៗនេះ​ ពិធី​ភ្ជាប់​ពាក្យ​មួយ​ ត្រូវ​បាន​មហាជន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុកជាច្រេីន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ចំពោះ​គូស្នេហ៍​មួយ​គូរ​ ដែលត្រូវបាន​ចាស់ទុំទាំងសងខាងបាន​ជួប​មុខគ្នា​ និងបានរៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​សំរាប់​អ្នកទាំង​ ២រូប​ ដេីម្បី​ទទួលស្គាល់​ ក៏ដូច​ផ្តល់នូវ​មុខមាត់​ និង​កិត្តិយស​រវាង​គ្រួសារ​ទាំង​សងខាង​។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​ហ្វេសបុក​ឈ្មោះ​ Lavii’Zz Taa ដែលត្រូវជា​កូនក្រមុំ​ បាន​បង្ហោះ​នូវ​ទិដ្ឋភាព​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លូន​ ដែលមានការចូលរួម​ពីចាស់ទុំសាច់ញាតិ​ទាំង​សងខាងយ៉ាងច្រេីន​ ដោយមាន​អមជាមួយនឹង​ពាក្យ​ពេចន៍​យ៉ាងដូច្នេះ​ថា៖​ «ក្ដីសុខតិចៗ អរគុណដែលផ្ដល់តម្លៃនិងកិត្តិយស និងអរគុណគ្រួសារទាំងសងខាងផងដែរ»។

For More Videos Amazing