ញាក់សាច់​! ថៅកែចំការធូរេនម្នាក់​ បាន​ប្រកាស​ស្វែង​រក​ប្តី​អោយ​កូនពៅស្រីរបស់ខ្លួន​ បេីកូន​ស្រីគាត់​ពេញចិត្ត​ នឹង​សន្យា​​ចែកលុយ​ចំនួន​…

ប្រទេស​ថៃ៖​ កាលពី​ពេលថ្មីៗនេះ​ មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ បានមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​រឿងដែល​ ថៅកែចំការធូរេនម្នាក់​ បាន​ប្រកាស​ស្វែង​រក​ប្តី​អោយ​កូនស្រី​ពៅរបស់ខ្លួន​ ​ថែមទាំ​ងបាន​សន្យា​ថា​ នឹងផ្តល់នូវ​ទ្រព្យសម្បត្តិ​ជាច្រើន​សន្ធឹកសន្ធាប់​ដែលមានទឹកប្រាក់ចំនួនដល់ទៅ​ ១០លាន​បាត​ទៀត​ផង។

គួរបញ្ជាក់ដែរថា​ កូនស្រី​ពៅរបស់​ម្ចាស់​ចំការធូរេនខាងលេីនេះ​ មិនទាន់​មាន​ម្ចាស់​បេះដូង​នៅឡេីយទេ​ ហេីយថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ទៀត​ផង​ ដោយ​ប្រុស​ៗជាច្រេីន​ ក្រោយ​ពី​បានឃេីញហេីយនោះ​ ពិតជា​មានការ​អន្ទះសា​ និងចង់​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែងជា​មិនខាននោះទេ។

បេីតាម​ការ​បញ្ជាក់​ពី​ឪពុក​ម្ចាស់​ចំការ​ធូរេន​ បាន​ប្រកាស​ស្វែង​រក​ប្តី​អោយ​កូនពៅស្រីរបស់ខ្លួន​ ដោយមាន៣ចំណុចខាងក្រុមនេះ ៖
១-​ រឿងចំណេះដឹង​ គ្មានបញ្ហានោះទេ សុំតែអាចសរសេរ និងអានអក្សរបានទៅបានហេីយ។
២- ឧស្សាហ៍ព្យាយាម និងចេះអត់ធ្មត់ការងារ
៣- មិនពូកែចាយលុយ​ខ្ជះខ្ជាយ​ និងចូលចិត្តធ្វើចំការធូរេន​

ទោះជាយ៉ាងនេះក្តី ការប្រកាសស្វែងរកប្តីឲ្យកូនស្រី​ នៅលើហ្វេសប៊ុក របស់ថៅកែធូរេនខាងលើនេះ បាន​ធ្វេីឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គម​ជាច្រើន បាននាំគ្នា​បញ្ចេញ​ជាមតិ​ចាប់អារម្មណ៍​ជាខ្លាំង​ និងបាននាំគ្នាដាក់ពាក្យសុំចូលរួមប្រកួត​ ដេីម្បី​ក្លាយ​ជាកូនប្រសាររបស់លោកយ៉ាង​សន្ធឹកសន្ធាប់​តែម្តង​។

For More Videos Amazing