មានចឹងទៀត! នារីលក់អនឡាញម្នាក់ ត្រូវបានបុរសម្នាក់ឆាតមកទិញកាបូប ខណះពេលដែលនាងកំពុងតែសេដខ្លាំង ស្រាប់តែពេលនោះ….

ក្ដីស្រលាញពិតប្រាកដ គឺជាការលះបង់និងយល់ចិត្តគ្នាទៅវិញទៅមក ហើយពួកគេទាំងពីរនាក់នេះ ស្រលាញ់គ្នា មិនគិតពីមានឬក្រនោះឡើយ តែងតែប្រាថ្នាចង់រួមរស់នៅជាមួយមនុស្ស ដែលខ្លួនឯងស្រលាញ់ រហូតដល់ថ្ងៃរៀបការ ហើយចង់សាងគ្រួសារដ៏មានសុភមង្គលមួយ រួមរស់នៅជាមួយគ្នារហូតដល់ថ្ងៃស្លាប់រៀងៗខ្លួន។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មើថា Koy Sovannlida បានបង្ហោះសាររៀបរាប់ដំណើររឿងស្នេហារបស់នាង កាលពីទើបតែស្គាល់គ្នាដំបូង រហូតក្លាយជាសង្សារនឹងគ្នា ហើយឈានមកដល់ ជាគូរស្វាមីភរិយានិងគ្នា ដែលខាងប្រុសគឺជាម៉ូយជួយទិញកាបូបរបស់នាង។

ក្នុងខ្លឹមសារដំណើរស្នេហារបស់នាង បានសរសេរថា៖”ជាមិត្តរួមថ្នាក់ និងគ្នាតែមិន ដែលនិយាយចូលគ្នាសោះ ខ្ញុំជាអ្នកលក់តាមអនឡាញ ថ្ងៃមួយគេក៏បានឆាតមកខ្ញុំ ទិញកាបូប និងខ្សែក្រវាត់ គឺថាឆាតមកទិញ ចំពេលអ្នកលក់ កំពុងតែsadខ្លាំង ពេលនោះអ្នកទិញគេក៏ ព្រមស្ម័គ្រចិត្តកំដរអ្នកលក់គឺថា ឆាតកំដរតាំងពីម៉ោង ១១ព្រឹករហូតដល់ម៉ោង ៤ទាបភ្លឺ អត់បានដេកទាំងពីរនាក់ហ្មង ទូរស័ព្ទជាប់ដៃរហូត សូម្បីតែពេលចូល បន្ទប់ទឹកក៏យកតាមដែរ ឆាតចុះឆាតឡើង អ្នកទិញអូសក្រឡាអ្នកលក់ប៉ះអីចំ អ្នកលក់កំពុងតែsingle ដែរ ត្រូវម៉ាច់និងហ្មង។

បន្ទាប់មកយើងទាំងពីរ ក៏ក្លាយទៅជាសង្សារ និងគ្នាតែពេលនេះអូនសុំឡើងសាក់ហើយ ណាពីសង្សារក្លាយជាគូ ដណ្ដឹង ហើយក៏ជា អនាគតប្រពន្ធរបស់បងផងដែរ អរគុណសម្រាប់ ការស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅ ដល់អូនកន្លងមកអរគុណ ដែលគោរពតាមពាក្យសន្យា និងអោយតម្លៃអូនជានិច្ច ហើយក៏អរគុណ ដល់ប៉ាម៉ាក់ទាំង សងខាងដែលអោយ យើងមានថ្ងៃនេះ និងព្រមតាមបំណងប្រាថ្នារបស់យើងទាំង ពីរនាក់កូមពិតជាអរគុណ ដល់ប៉ាម៉ាក់ទាំងសងខាងខ្លាំង ណាស់ហើយក៏ស្រលាញ់ អស់ពីបេះដូង”។